Shin Se-kyung មកបង្អួតសម្រស់ក្នុងវ័យ៣១ឆ្នាំ ដូចក្មេង18ឆ្នាំ

កូរ៉េខាងត្បូង ៖ គ្រប់គ្នាបានស្គាល់រួចមកហើយអំពី Shin Se-kyung ដែលជាតារាសម្តែង តារាចម្រៀង និងជាតារាបង្ហាញម៉ូដរបស់កូរ៉េខាងត្បូងម្នាក់ដ៏មានសមត្ថភាព តារាស្រីរូបនេះ​ចាប់​ផ្ដើមក្លាយជា​តារា​សម្ដែងតាំងពី​កុមារ ហើយ​ក៏ចាប់ផ្តើមទទួលបាន​ចាប់​អារម្មណ៍ខ្លាំង​ក្នុង​ឆ្នាំ ២០០៩ ជាមួយ​នឹង​រឿង «High Kick Through the Roof»។ ពិតណាស់ ក្រោយប្រឡូកក្នុងវិស័យសិល្បៈអស់ជាច្រើនឆ្នាំ មកដល់ពេលនេះតារាស្រីដែលកើតឆ្នាំ ១៩៩០ រូបនេះ នឹងកំពុងឈានចូលក្នុងវ័យ ៣២ ឆ្នាំនាពេលខាងមុខឆាប់ៗនេះហើយ តែបែមកមើលសម្រស់របស់នាង ហាក់ដូចជានៅតែស្ថិតនៅក្នុងវ័យជំទង់ដដែល។ស្របគ្នានេះ ថ្មីៗនេះក្រោយបានរួមសហការណ៍ ជាមួយនឹងម៉ាកផលិតផល avedakr របស់ប្រទេសកូរ៉េ ម៉ាកផលិតផលនេះក៏បានបញ្ចេញរូបភាព ក៏ដូចជាខ្លីបវីដេអូរបស់ Shin Se-kyung ជាច្រើន ហើយច្បាស់ណាស់ថា មិនថាតារាសម្តែងស្រីរូបនេះនៅក្នុងឈុតបែបណា ឬមើលពីជ្រុងណា ក៏គ្មានស្នាមជ្រីជ្រួញ ឬអាចប្រាប់ថានាងមានងាយុ ៣១ឆ្នាំនោះទេ៕ចង់ដឹងថា សម្រស់របស់ Shin Se-kyung ស្រស់ផូរផង់ មើលមិនជិនណាយយ៉ាងណា សូមទស្សនារូបភាពខាងក្រោម ៖
Shin Se-kyung
Shin Se-kyung
Shin Se-kyung
Shin Se-kyung
Shin Se-kyung
Shin Se-kyung
Shin Se-kyung