ឆ្មាមួយក្បាលនេះ ដូចឆ្មាក្នុងគំនូរជីវចល កំពុងក្លាយជាតារាអ៊ីនធើណេត

អាមេរិក៖ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឆ្មាឈ្មោលមួយក្បាល កំពុងទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញជាខ្លាំងនៅលើបណ្ដាញសង្គម ក្រោយពីម្ចាស់របស់វាបានបង្ហោះរូបភាពចំនួនប៉ុន្មានសន្លឹក ដែលបង្ហាញឲ្យឃើញថា វាមានមុខមាត់ ពណ៌សម្បុរស្រដៀងទៅនឹងឆ្មាក្នុងរឿងគំនូរជីវចលអីចឹង។ជាក់ស្ដែង ឆ្មាឈ្មោះ Pisco រស់នៅក្នុងទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក មានភ្នែកធំៗសងខាង ដោយបញ្ចេញនូវអារម្មណ៍ហាក់បីដូចជាស្នើសុំការអាណិតពីមនុស្សជុំវិញ បូករួមទាំងរោមយ៉ាងទន់ល្មើយ និងជាប្រភេទពូជអង់គ្លេស។ យ៉ាងណាមិញ បើតាមសម្ដីរបស់បុរសជាម្ចាស់ ដែលមានអ្នកតានដាននៅលើបណ្ដាញសង្គមអ៊ីនស្ដារក្រាមចំនួនជាង៦១៥,០០០នាក់ បានឲ្យដឹងថា ដំបូងឡើយ វាជាឆ្មាដ៏ស្លូតបូត និងមិនចង់ឲ្យនរណាម្នាក់ចាប់វា ឬប៉ះពាល់ខ្លួនប្រាណវាទេ ដូច្នេះក៏គ្មានអ្នកណាចាប់បង្ខំវាដែរ។ មិនយូរប៉ុន្មាន វាក៏មានភាពក្លាហានជាងមុន និងចាប់ផ្ដើមចង់ដឹងចង់ស្គាល់ពីអ្វីដែលនៅជុំវិញខ្លួនផងដែរ៕ប្រភព: Daily Mailសូមទស្សនារូបភាពខាងក្រោម៖
ឆ្មាក្នុងគំនូរជីវចលដែលគេប្រដូចវា
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco
ឆ្មា Pisco