ថ្មីទៀតហើយ! អស់ពីដំបងយក្ស ស្រ្តីរូបនេះហូបក្អែបបំពង ជាមួយទឹកត្រីកោះកុង ឡើងទំនង (មានវីដេអូ)

  • ពុធ ០៨ ធ្នូ, ២០២១ ១៥:០៩
ហ្វេសប៊ុក÷ កាលពីពេលថ្មីៗកន្លងទៅ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមុឺននាក់ បានផ្ទុះការចាប់អារម្មណ៍ទៅលើស្រ្តីម្នាក់ ដែលបានបង្ហោះវីដេអូបរិភោគក្អែបបំពង ជ្រលក់ជាមួយទឹកត្រីកោះកុង ឡើងទំនង ចែកចាយពេញបណ្តាញហ្វេសប៊ុក។ជាក់ស្តែងនៅក្នុងវីដេអូដែលបានបង្ហោះដោយគេហទំព័រហ្វេសប៊ុកមួយមានឈ្មោះថា Natural Life TV បានបង្ហាញពីសកម្មភាពរបស់ស្រ្តីម្នាក់បរិភោគក្អែបបំពងធំៗប៉ុនម្រាមដៃ ជាមួយនឹងទឹកត្រីកោះកុង ដោយគ្មានការញញើត រហូតធ្វើឲ្យមហាជនផ្ទុះការភ្ញាក់ផ្អើលស្ទើរតែគ្រប់គ្នាតែម្តង។គួរកត់សម្គាល់ផងដែលថានេះមិនមែនជាលើកទីមួយទេ ដែលគេហទំព័រនេះបានបញ្ចេញមុខម្ហូបប្លែកៗ ប៉ុន្តែកាលពីពេលកន្លងទៅក៏មានមុខម្ហូបប្លែកៗមួយចំនួនតួយ៉ាងដូចជាដំបងយក្ស ពស់វែក និងសត្វព្រៃ ជាដើម៕ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ÷
ក្រុមNatural Life TV
ស្រ្តីម្នាក់កំពុងហូបក្អែបបំពង
ស្រ្តីម្នាក់កំពុងហូបក្អែបបំពង
ស្រ្តីម្នាក់កំពុងហូបក្អែបបំពង