WHO ថា វ៉ាក់សាំង​បច្ចុប្បន្ន នៅ​អាចការពារពីវីរុសបំប្លែងថ្មី «អូមីក្រុង» បាន

  • ពុធ ០៨ ធ្នូ, ២០២១ ១៥:១៨
បរទេស៖ មន្ត្រីអង្គការសុខភាពពិភពលោក (WHO) និយាយថា វ៉ាក់សាំងដែលមានស្រាប់​ នៅតែអាចការពារអ្នកដែលឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) ​មិនឱ្យមានសភាពឈឺធ្ងន់ធ្ងរបាន។ការលើកឡើងនេះ ធ្វើឡើង​ខណៈពេលដែលការធ្វើតេស្តនៅមន្ទីរពិសោធន៍ដំបូងនៃ​វីរុសបំប្លែងថ្មីនៅអាហ្រ្វិកខាងត្បូងបានបង្ហាញថា វាអាចគេចផុតពីផ្នែកខ្លះ​នៃ​វ៉ាក់សាំង Pfizer។យ៉ាងណាមិញ លោក​វេជ្ជបណ្ឌិត Mike Ryan នាយក​ផ្នែក​សង្គ្រោះ​បន្ទាន់​អង្គការ​សុខភាព​ពិភពលោក​​ បាន​និយាយ​ថា មិន​មាន​សញ្ញា​ណា​ថា វីរុស​​បំប្លែង​ថ្មី​អូមីក្រុង នឹង​អាច​គេច​ផុត​ពី​វ៉ាក់សាំង​ បានល្អ​ជាង​វីរុស​ផ្សេង​ទៀត​នោះ​ទេ។ លោកបន្តថា ​​យើង​មាន​វ៉ាក់សាំង​ដែល​ប្រសិទ្ធភាព​ខ្ពស់ ​ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព​ប្រឆាំង​វីរុស​គ្រប់​ប្រភេទ​រហូត​មក​ដល់​ពេល​នេះ​។ ​ ហើយទិន្នន័យ​ដំបូង​បាន​បង្ហាញ​ថា ​វីរុស​​បំប្លែង​​ថ្មីអូមីក្រុង មិន​ធ្វើ​ឲ្យ​អ្នកជំងឺ​ឈឺ​ធ្ងន់ធ្ងរ​ជាង​អ្នកជំងឺ​ឆ្លង​វីរុស​ដែលតា និង​វីរុស​ផ្សេង​ទៀត​នោះទេ​។ការ​សិក្សា​ថ្មី​របស់​អា​ហ្វ្រិ​ច​ខាងត្បូង ដែល​មិន​ទាន់​ត្រូវ​បាន​ពិនិត្យ បាន​រក​ឃើញ​ថា​វ៉ាក់សាំង Pfizer/BioNTech ប្រហែល​មាន​ប្រសិទ្ធភាព​តិច​ជាង ៤០​ដង​ប្រឆាំង​នឹង​វីរុស​បំ​លែង​ថ្មី​អូមីក្រុង ជាង​ប្រភេទ កូវីដ១៩​ដើម​។គួរឱ្យដឹងដែរថា ចាប់តាំងពីមានជំងឺរាតត្បាតកូវីដ១៩ បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០២០ មកដល់ពេលនេះ ពិភពលោកមានករណីឆ្លងសរុបដល់ ២៦៧លាននាក់ ដោយក្នុងនោះ មានជាង ២៤០លាននាក់ បានទទួលការព្យាបាលជាសះស្បើយ៕
រូបភាព
រូបភាព
រូបភាព
រូបភាព
ប្រភព៖ BBC