មិនទាន់​មានកូនមិនសំខាន់ Dj Push និងភរិយា ទៅកម្សាន្តឡើងរីករាយដូចគូស្នេហ៍ថ្មីថ្មោង

ថៃ៖ បន្ទាប់ពីបានរួមរស់ ជាប្ដីប្រពន្ធនឹងគ្នាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ តារាប្រុសស្រី លោក Dj Push និង ភរិយា Warattaya នៅ តែបង្ហាញពីសកម្មភាពយ៉ាងល្អូកល្អើនជាបន្តបន្ទាប់ នៅ លើបណ្ដាញសង្គម  ជាមួយនឹងការយកចិត្តទុកដាក់ចំពោះគ្នាទៅ វិញទៅ មក រហូតដល់ក្លាយជាគូស្វាមីភរិយាដ៏ល្បីនៅ ក្នុងវិស័យសិល្បៈ ។មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជាបច្ចុប្បន្ននេះ អ្នកទាំងពីរ មិនទាន់មានកូនក៏ដោយ តែចំណងស្នេហ៍ ក៏ដូចជាទំនាក់ទំនងកាន់តែស្អិតរមួត ដោយកាលពីថ្មីៗនេះ តារាស្រី​ Warattaya បានបញ្ចេញនូវរូបភាពជាច្រើនសន្លឹក នៅ ក្នុងដំណើរកម្សាន្តយ៉ាងរីករាយ ជាមួយនឹងស្វាមីរបស់ខ្លួន ដែលនៅ ក្នុងនោះ នាងក៏បានបញ្ជាក់ពីការយកចិត្តដាក់ និងមើលថែយ៉ាងល្អពីស្វាមីរបស់ខ្លួន ព្រមទាំងមានស្នាមញញឹម ពោរពេញដោយក្ដីសុខ ប្រៀបដូចជាគូស្នេហ៍ ដែលកំពុងទាក់ទងគ្នាថ្មីៗ។​នេះក៏អាចបញ្ជាក់បានថា ទំនាក់ទំនងនៅ ក្នុងជីវីតប្ដីប្រពន្ធរបស់ តារាប្រុសស្រីទាំងពីររូបនេះ នៅ តែរក្សាបាននូវភាពផ្អែមល្ហែម ព្រមទាំងជាទំនាក់ទំនងដ៏ល្អមួយ ធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែច្រណែន និងប៉ងប្រាថ្នាចង់បានបែបនេះ ដូចជាអ្នកទាំងពីរ៕សូមទស្សនារូបភាពខាងក្រោម៖ 
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា
Dj Push និង ភរិយា