ណែនាំពីវិធីល្អបំផុត ប្រសិនបើតារានិករនីមួយៗចង់ចំណាយពេលតែម្នាក់ឯង!

យល់ដឹង៖ ទោះបីជាយើងទាំងអស់គ្នា មិនមានទំនោរចង់ចំណាយពេលតែម្នាក់ឯងក៏ដោយ ក៏មនុស្សគ្រប់រូប អាចទទួលបានអត្ថប្រយោជន៍ពីការធ្វើវាបានដែរ។ ការនៅម្នាក់ឯងអនុញ្ញាតឲ្យអ្នក មានលំហរដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង និងក្ដីស្រមៃ ហើយកម្រិតតូចទាំងនោះ អាចនឹងធ្វើឲ្យ មានភាពអស្ចារ្យសម្រាប់សុខភាពផ្លូវចិត្តរបស់អ្នក។ខាងក្រោមនេះនឹងបង្ហាញពីវិធីដ៏ល្អបំផុត ប្រសិនបើតារានិករនីមួយៗចង់ចំណាយពេលតែឯង ៖♈️ Aries (Mar 21 – Apr 19)Aries ដោយសារអ្នកមានភាពច្នៃប្រឌិត និងមានភាពទាក់ទាញ ដូច្នេះការបិទជញ្ជាំងបន្ទប់គេងរបស់អ្នក ឬរៀបចំទូរបស់អ្នក គឺជាកន្លែងដ៏ល្អសម្រាប់ការច្នៃប្រឌិតរបស់អ្នក។ លើសពីនេះ អ្នកមានទំនោរចូលចិត្តធ្វើអ្វីដោយឯកឯងបន្តិច ដូច្នេះអ្នកប្រហែលជានឹងឃើញការផ្តល់ឲ្យផ្ទះរបស់អ្នក នូវការតុបតែងខ្នាតតូច ដើម្បីឲ្យមានភាពទាក់ទាញ និងស្រស់ស្អាតផងដែរ។♉️ Taurus (Apr 20 – May 20)សម្រាប់អ្នក Taurus យើងសូមណែនាំអ្នក ឲ្យមើលថែលើកាយសម្បទារបស់អ្នក។ អ្នកគឺជាអ្នកអនុវត្តជាក់ស្តែង និងមានមហិច្ឆតាដូច្នេះការហ្វឹកហ្វឺនសម្រាប់ការរត់ម៉ារ៉ាតុង (ឬគ្រាន់តែរត់មួយម៉ាយ) ពិតជាសាកសមរបស់អ្នក។ អ្នកក៏ចូលចិត្តភាពរីករាយខាងរាងកាយផងដែរ ដូច្នេះសម្បទាប្រហែលជាមានសុខភាពល្អ នៅពេលអ្នកកំពុងធ្វើវា ហើយអ្នកក៏អាចមានអារម្មណ៍ជាមួយគ្នាផងដែរ។♊️ Gemini (May 21 – Jun 20)ប្រសិនបើអ្នកជា Gemini អ្នកពិតជានឹងរីកចម្រើន ក្នុងការបញ្ចេញគំនិតសរសេរទៅលើអ្វីមួយ។ ជាមួយនឹងការបញ្ចេញមតិ និងប្រាជ្ញារហ័សរហួនរបស់អ្នក ការសរសេរគំនិតរបស់អ្នក នឹងក្លាយជាសកម្មភាពស្តារឡើងវិញ និងរីករាយសម្រាប់ផ្នែកដ៏ច្បាស់លាស់របស់អ្នក។ ប្រាកដណាស់ អ្នកក៏មានទំនាក់ទំនងល្អ និងតែងតែត្រៀមខ្លួនសម្រាប់ការសប្បាយ ប៉ុន្តែទំនោរគិតច្រើនរបស់អ្នកក៏អាចទទួលបានអត្ថប្រយោជន៍ ពីការឆ្លុះបញ្ចាំងប្រចាំថ្ងៃមួយចំនួនផងដែរ។
រូបតំនាង
♋️ Cancer (Jun 21 – Jul 22)Cancer អ្នកគ្រាន់តែជាប្រភេទដែលពិតជាចូលចិត្តនូវការសម្តែង និងមានសេចក្តីសប្បុរសខ្លាំង។ អ្នកក៏មានទំនោរទៅរកមនោសញ្ចេតនាដែរ ដូច្នេះហើយការជួយយកអាសារមនុស្សដែលនៅជុំវិញខ្លួន និងមនុស្សជាទីស្រលាញ់របស់អ្នក គឺពិតជាធ្វើឲ្យអ្នករីករាយនឹងធ្វើវា។ អ្នកគ្រាន់តែចង់ទទួលបានការសម្រាកនៅផ្ទះ ដែលជាកន្លែងដែលមានផាសុកភាពបំផុត សម្រាប់អ្នក និងជួយមនុស្សជាទីស្រលាញ់ គឺគ្រប់គ្រាន់ហើយ។♌️ Leo (Jul 23 – Aug 22)Leos សូមលះបង់ខ្លួនឯង ដើម្បីបង្កើតសិល្បៈមួយ។ ជាមួយនឹងភាពស្មោះត្រង់ និងបំណងប្រាថ្នាខ្ពស់របស់អ្នក ការដាក់អារម្មណ៍របស់អ្នក ទៅលើផ្ទាំងក្រណាត់ ឬជញ្ជាំងទទេនៅក្នុងបន្ទប់គេងរបស់អ្នក អាចជួយអ្នកស្វែងរកទេពកោសល្យ ដែលអ្នកមិនធ្លាប់ដឹងថាអ្នកមាន។ ចាប់តាំងពីអ្នករីកចម្រើនលើសេចក្តីស្រលាញ់ និងការកោតសរសើរផងដែរ វាពិតជាមិនឈឺចាប់ទេ ប្រសិនបើអ្នកបង្កើតស្នាដៃសិល្បះមួយខណៈពេល ដែលអ្នកជាមនុស្សដែលជំនាញស្រាប់។♍️ Virgo (Aug 23 – Sep 22)Virgos ជាមួយនឹងភ្នែកដ៏ប៉ិនប្រសប់របស់អ្នក សម្រាប់ពត៌មានលម្អិត និងការយល់ដឹងដ៏ស៊ីជម្រៅនៃមនុស្សជាតិរបស់អ្នក ប្រហែលជាគ្មានអ្វីដែលអ្នកនឹងរីករាយជាង ការចំណាយពេលច្រើនដែលងាកចេញពីអេក្រង់ទូរស័ព្ទ ឬកុំព្យូរទ័ររបស់អ្នក ដោយធ្វើការអានសៀវភៅ  ឬចេញទៅស្រូបយកខ្យល់អាកាសនៅខាងក្រៅ។ ការនៅក្រៅប្រព័ន្ធផ្សព្វផ្សាយសង្គមប៉ុន្មានម៉ោង នឹងប្រាកដជាជួយអ្នកឲ្យផ្តោតលើភាពខ្លាំងរបស់អ្នកកាន់តែច្រើន និងផ្តល់ពេលវេលាតិចជាងមុន ដើម្បីរិះគន់ខ្លួនឯង។
រូបតំនាង
♎️ Libra (Sep 23 – Oct 22)Libra ដោយការស្រលាញ់ភាពស្រស់ស្អាត ភាពសុខដុមរមនា និងសន្តិភាពរបស់អ្នក ការធ្វើការសមាធិជារៀងរាល់ថ្ងៃ នៅក្នុងកាលវិភាគរបស់អ្នក នឹងផ្តល់ឲ្យអ្នកនូវពេលវេលា កាន់តែច្រើនដើម្បីផ្អាកពីភាពស្មុគស្មាញក្នុងជីវិត និងឆ្លុះបញ្ចាំងពីខ្លួនឯងឲ្យកាន់តែច្បាស់។ យូហ្គាក៏ជាថ្នាំបំបាត់ភាពតានតឹងដ៏អស្ចារ្យផងដែរ ហើយដោយសារអ្នកមិនចេះនិយាយពាក្យថាទេ ចំពោះមនុស្ស ដូច្នេះអ្នកគួរតែចំណាយពេលខ្លះ ដើម្បីផ្តោតលើខ្លួនអ្នក។♏️ Scorpio (Oct 23 – Nov 21)សម្រាប់អ្នក Scorpios ពេលរសៀលគួរចំណាយពេលតែម្នាក់ឯង នៅឯរោងកុន គឺជាសកម្មភាពទោលដ៏ល្អឥតខ្ចោះ។ អ្នកចូលចិត្តភាពគ្រប់គ្រង ដូច្នេះធម្មជាតិដែលមានឆន្ទៈខ្លាំងរបស់អ្នក នឹងរីករាយជាងក្នុងការជ្រើសរើសភាពយន្ត ដោយមិនចាំបាច់ផ្គាប់ចិត្តអ្នកដទៃ។អ្នកក៏រីករាយក្នុងការផ្តល់នូវភាពអាថ៌កំបាំងផងដែរ ហើយការទៅមើលកុនតែម្នាក់ឯង នឹងធ្វើឲ្យមនុស្សជាច្រើនងឿយឆ្ងល់ថា តើអ្នកទទួលបានទំនុកចិត្តពីកន្លែងណា (ហើយហេតុអ្វីបានជាពួកគេ មិនដែលព្យាយាមទៅមើលកុនដោយខ្លួនឯង)។♐️ Sagittarius (Nov 22 – Dec 21)សម្រាប់ Sagittarius គ្មានអ្វីល្អសម្រាប់អ្នក ជាងការដើរផ្លូវឆ្ងាយនោះទេ ដូច្នេះហើយយើងសូមណែនាំអ្នកឱ្យដើរលេងឲ្យបានច្រើន។ ដោយសារតែអ្នកជាមនុស្សដែលមានភាពរស់រវើកជានិច្ច ការចំណាយពេលតែម្នាក់ឯងនៅក្រៅផ្ទះ អាចមានអារម្មណ៍ឯកោបន្តិចនៅពេលដំបូង ប៉ុន្តែការបើកចិត្តឲ្យទូលាយ និងភាពរីករាយរបស់អ្នកនឹងអនុញ្ញាត ឲ្យអ្នកស្វាគមន៍កិច្ចការណាមួយ។ 
រូបតំនាង
♑️ Capricorn (Dec 22 – Jan 19)សម្រាប់អ្នក Capricorns យើងគិតថាអ្នកនឹងពូកែ ក្នុងការជ្រើសរើសចំណង់ចំណូលចិត្តថ្មីៗ។ ដូចជាការថតរូបថ្មីៗ ពីទេសភាព ឬរបស់ដែលតម្លៃ។ ស្តង់ដាររបស់អ្នកនឹងកើនឡើងសម្រាប់ខ្លួនអ្នកជានិច្ច នឹងទទួលបានអត្ថប្រយោជន៍ ពីការលើកកំពស់ជំនាញថ្មី។ជាមួយនឹងការលះបង់ និងការតស៊ូរបស់អ្នក អ្នកក៏ត្រូវប្រកាន់ខ្ជាប់នូវចំណង់ចំណូលចិត្ត ដែលអ្នកសម្រេចចិត្តសាកល្បងផងដែរ។♒️ Aquarius (Jan 20 – Feb 18)សម្រាប់ Aquarius មិនមានសកម្មភាពណា ដែលល្អសម្រាប់អ្នកជាងការដុតនំនោះទេ។ ជាមួយនឹងការចង់ដឹងចង់ឃើញ ភាពច្នៃប្រឌិត និងវិចារណញាណរបស់អ្នក ផ្ទះបាយគឺជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់អ្នក ដើម្បីសាកល្បងរូបមន្ត និងធ្វើម្ហូបថ្មីដោយខ្លួនឯង។ ដោយសារតែអ្នកត្រូវបានគេស្គាល់ផងដែរ ដោយសារចិត្តសប្បុរសរបស់អ្នក វាសមហេតុផលថា អ្នកនឹងចំណាយពេលតែម្នាក់ឯងរបស់អ្នក ដើម្បីធ្វើវាជូនមិត្ត ឬមនុស្សជាទីស្រលាញ់របស់អ្នក។♓️ Pisces (Feb 19 – Mar 20)ប្រសិនបើអ្នកជា Pisces នោះយើងណែនាំអ្នកឲ្យទៅចំណាយពេល ជាមួយខ្លួនឯងនៅកន្លែងស្ប៉ា។ ជាមួយនឹងធម្មជាតិ ដែលមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក អ្នកចំណាយពេលច្រើនក្នុងការជួយអ្នកដទៃ ដោយមិនរំពឹងអ្វីមកវិញទេ ហើយវាគួរតែជាវេនរបស់អ្នកដើម្បីទទួលបានការមើលថែខ្លួនឯងខ្លះ។ ប្រភព: popsugar.com