អេមណាស់! ខ្សែប្រយុទ្ធ Haller របស់ក្រុម Ajax តាមស្មើកំណត់ត្រាមួយរបស់ Ronaldo ក្នុងពាន UCL

អឺរ៉ុប៖ ខ្សែប្រយុទ្ធឆ្នើម Sebastien Haller របស់ក្រុម​ Ajax បានតាមស្មើកំណត់ត្រាដ៏ល្អមួយ របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់ Cristiano Ronaldo ក្នុងនាមជាកីឡាករអាចរកគ្រាប់បាល់បានគ្រប់ការប្រកួត ក្នុងការប្រកួតពានរង្វាន់ Champions League វគ្គចែកពូល។
Haller 
ពិតណាស់ Haller ជាកីឡាករទីពីរបន្ទាប់ពី Ronaldo ដែលរកគ្រាប់បាល់បានពីការប្រកួតទាំង ៦ ក្នុងវគ្គចែកពូលពានរង្វាន់ Champions League រដូវកាល ២០១៧-២០១៨ កំលុងពេលលេងនៅ ក្រុមរបស់អេស្ប៉ាញ Real Madrid។
Ronaldo 
Heller កំពុងក្លាយជាតួអង្គសំខាន់សម្រាប់ក្រុម Ajax ដោយបានជួយឲ្យក្រុមខ្លាំងមកពីប្រទេសហូឡង់មួយនេះ ទទួលបានជ័យជម្នះពីការប្រកួតទាំង៦តែម្ដង ក្នុងវ​គ្គចែកពូល Champions League ឆ្នាំនេះ។តួយ៉ាងការប្រកួតចុងក្រោយរបស់ ​Ajax ទល់នឹងក្រុម​ Sporting ដែលទទួលបានជ័យជម្នះក្នុងលទ្ធផល ៤ ទល់នឹង ២ កាលពីយប់មិញនេះ ​Heller ក៏រកបានមួយគ្រាប់ទៀតដែរ តាមរយៈស៊ុតបាល់ពិន័យ១១ម៉ែត្រ ដែលបានធ្វើឲ្យចំនួនគ្រាប់បាល់សរុបរបស់គេ គិតត្រឹមវគ្គចែកពូលឆ្នាំនេះ កើនឡើងដល់ ១០គ្រាប់ហើយ៕
Haller