ក្រោយល្បីរឿង សែនព្រេនរៀបការព្រាយជាមួយ បុរសអ្នកចម្រៀង ស្រាប់តែគ្រូមហាជុំ បកស្រាយថា.....

  • ពុធ ០៨ ធ្នូ, ២០២១ ១៦:៥០
រាជធានីភ្នំពេញ៖ ជឿជាក់ មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ជ្រាបរួចមកហើយទាក់ទងនឹង ករណីភ្លើងឆេះក្លឹបនៅភោជនីយដ្ឋានអេលីត Elite Club Party នៅវេលាម៉ោង ៩ យប់ នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។ ក្នុងហេតុការណ៍នោះ មាននុស្សចំនួន ០៣នាក់ បានបាត់បង់ជីវិត ដោយក្នុងចំណោមជនរងគ្រោះស្លាប់ទាំង ០៣នាក់ មានម្នាក់ឈ្មោះ ឈឿន សំណាង វ័យ២៦ឆ្នាំ ជាតារាចម្រៀងក្លឹបហេតុការណ៍ខាងលើ។ ចំពោះមូលហេតុឆេះក្លឹបនោះ ដោយសារតែទុស្សេខ្សែភ្លើង។ តែបើតាមការអះអាងរបស់ក្រុមគ្រួសារថា ជនរងគ្រោះស្លាប់ដោយសារតែព្រាយនៅទីនោះធ្វើ រហូតដល់ក្រុមគ្រួសារធ្វើពិធីរៀបការជូនព្រាយនោះ ជាមួយបុរសឈ្មោះ ឈឿន សំណាង ដើម្បីឱ្យព្រាយនោះ ដោះលែងព្រលឹងគាត់។ដោយឡែក កាលពីម្សិលមិញ ក្រោយពីបានទទួលបាននូវព័ត៍មានថា ជនរងគ្រោះ ឈឿន សំណាង ត្រូវបានក្រុមគ្រួសារជឿថា ព្រាយចង់បានការរៀបការជាមួយបុរសដែលស្លាប់ក្នុងហេតុការណ៍ឆេះក្លឹប ធ្វើឡើងដោយព្រាយក្រឡាភ្លើង ព្រោះតែក្រុមគ្រួសារ ព្រួយបារម្ភថា ព្រាយនោះនឹងសម្លាប់សមាជិកគ្រួសារម្តងមួយៗ ស្រាប់តែលោកគ្រូ មហាជុំ បានចេញមុខធ្វើការបកស្រាយចម្ងល់បងប្អូនមហាជនមួយចំនួនដែលតាមដានរឿងនេះ ចង់ដឹងចង់លឺនូវមូលហេតុប្រាកដ។ក្នុងនោះដែរ លោកគ្រូមហាជុំ បានរៀបរាប់ប្រាប់ថា ព្រាយក្រឡាភ្លើង មិនដែលមកយាយីជាមួយនិង មនុស្សលោកយើងនោះទេ។ ព្រាយក្រឡាភ្លើងគឺ យាយីតែជាមួយនិងស្រ្ដីដែលសម្រាលកូនទេ។ប៉ុន្តែលោកគ្រូចង់និយាយជម្រាបជូនកូនៗថា ក..រ..ណីបុរសនៅក្នុងខេត្តសៀមរាបនេះគឺ ជាក..រ..ណីមួយពីព្រោះថានៅកន្លែង ដែលគាត់ធ្វើការនៅក្នុង ក្លឹបនិងបើតាមផ្លូវក្នុង គេបំភ្លឺគឺមានមែន មានមនុស្សដែលធ្លាប់ស្លា..ប់ នៅទីនោះហើយក្លាយទៅជាជើងកប ពាក្យថាជើងកបនេះគឺនៅតាមស្ពាននៅតាមផ្លូវ នៅតាមកន្លែងណាក៏វានៅដែរ ហើយកាលណាវាស្លា..ប់ដោយតៃ..ហោ..ង ស្លា..ប់ហើយព្រលឹងវិញ្ញាណបោះវា នៅចាំយកអ្នកដទៃទៀត ពេលអ្នកដទៃទៀតស្លា..ប់ដែរ បានព្រលឹងនោះចាកចេញទៅ។ ចឹងក..រ..ណីប្អូនប្រុសមួយនៅសៀមរាបក៏ក..រ..ណីដូច្នេះដែរគឺជើងកបមិនមែនព្រាយក្រឡាភ្លើងទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកគ្រូ បានបន្តថា ហើយបើក្រុមគ្រួសារនេះរៀបមង្គលការអោយស..ព ទៅដល់អមនុស្ស ដល់ពួកជើងកបនេះទៀត ធ្វើអោយគាត់មិនអាចទៅចាប់ជាតិបានខ្ញុំអាណិតណាស់កន្លែងនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុងនោះដែរ លោកគ្រូមហាជុំ ក៏បានចោទសួរថា ហេតុអីបានបងប្អូនក្រុមគ្រួសារស..ពនិងគាត់សុខចិត្តរៀបការ វិញ្ញាណដ៏បរិសុទ្ធរបស់កូនចៅគាត់ ទៅអោយពួកខ្មោច ពួកព្រាយពួកអភូតនេះ ដ៏ពេលចឹងវាធ្វើអោយវិញ្ញាណរបស់មនុស្សដែលស្លា..ប់ទៅនិងវាអត់បានទៅចាប់ជាតិវានៅវិលវល់ជាមួយនិងខ្មោច ជាមួយនិងព្រាយនិងគេឃុំគ្រងសន្ធឹតព្រោះពួកនិងគេហៅថាពួកឆ្លៀតឱកាស។ក្នុងនោះ លោកគ្រូបន្តថា ព្រលឹងមិនដែលស្លាប់ទៅ នេះ មិនអាចទៅ ចាប់ជាតិបានទេ ព្រោះតែត្រូវបានព្រាយគ្រប់គ្រងបានហើយ៕
លោកគ្រូ មហាជុំ
លោកគ្រូ មហាជុំ
លោកគ្រូ មហាជុំ
លោកគ្រូ មហាជុំ
លោកគ្រូ មហាជុំ
លោកគ្រូ មហាជុំ
លោកគ្រូ មហាជុំ
ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
ពិធីសែនព្រេនរបស់ជនរងគ្រោះ និង ព្រាយ
ពិធីសែនព្រេនរបស់ជនរងគ្រោះ និង ព្រាយ
ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូដែលមានខ្លឹមសារទាំងមូលដូចខាងក្រោម៖​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​