បែបនេះហើយ បានជាព្រាននារីពេលជ្រើសរើសប្រពន្ធ តែងជ្រើសយកនារីសាមញ្ញៗ

  • ពុធ ០៨ ធ្នូ, ២០២១ ១៦:០៧
យល់ដឹង៖ ពិតណាស់មនុស្សប្រុសដែលជាព្រាននារី ពេលដែលចង់បានមនុស្សស្រីណាម្នាក់ យកមកធ្វើជាគូស្នេហ៍ គេតែងសម្លឹងមើលតែមនុស្សស្រីណាដែលមានសម្រស់ស្រស់ស្អាត និងឡូយឆាយតែប៉ុណ្ណោះ ក្រៅ ពីមនុស្សស្រីស្អាត និងឡូយឆាយ គឺគេមិនដែលយកភ្នែកមើលឡើយ។ផ្ទុយទៅ វិញ ​ នៅ ពេលដែលមនុស្សប្រុសជាព្រាននារី ចង់ជ្រើសរើសយកមនុស្សស្រីណាម្នាក់ យកមកធ្វើជាប្រពន្ធ គេតែងរំលងមនុស្សស្រីស្រស់ស្អាត និងឡូយឆាយតែពីខាងក្រៅ  តែគេបែរជាសម្លឹងមកមើលតែមនុស្សស្រីណាដែលមានតែភាពសាមញ្ញៗ និងមិនចេះឡូយឆាយទៅ វិញ ដែលមូលហេតុខាងក្រោមនេះនឹងត្រូវបានបកស្រាយ។បែបនេះហើយ បានជាព្រាននារីពេលជ្រើសរើសប្រពន្ធ តែងជ្រើសយកនារីសាមញ្ញៗ៖១. ឆ្លងកាត់មនុស្សស្រីអស់ជាច្រើនមក
រូបតំណាង
មូលហេតុដែលធ្វើឱ្យមនុស្សប្រុស ដែលធ្លាប់តែជាព្រាននារី បែរជាមកជ្រើសរើសយកមនុស្សស្រីសាមញ្ញៗ យកមកធ្វើជាប្រពន្ធនោះ ក៏ព្រោះតែគេបានឆ្លងកាត់មនុស្សស្រីអស់ជាច្រើនមក ទើបបានជាគេអាចមើលដឹងថា មនុស្សស្រីដែលឡួយឆាយពីខាងក្រៅ  គឺចរិតលក្ខណៈមិនស្រស់ស្អាត ដូចជាភាពស្រស់ស្អាតនិងភាពឡូយឆាយដែលមាននៅ ពីខាងក្រៅ ទេ។ ២. មិនពេញចិត្តនឹងយកមនុស្សស្រីឡួយឆាយមកធ្វើជាម្តាយរបស់កូនគេ
រូបតំណាង
ជាទូទៅ មនុស្សប្រុសភាគច្រើន មិនថាតែមនុស្សប្រុសជាព្រាននារី ឬមនុស្សប្រុសទូទៅ ទេ គេតែងតែគិតបានដិតដល់ មុននឹងគេជ្រើសរើសយកមនុស្សស្រីណាម្នាក់ យកមកធ្វើជាប្រពន្ធ ម្យ៉ាងវិញទៀត គេក៏ជ្រើសរើសមនុស្សស្រីណាម្នាក់ ឱ្យស័ក្កសមនឹងធ្វើជាម្តាយរបស់កូនគេដែរ ទើបគេតែងរំលងមនុស្សស្រីដែលមានតែភាពឡួយឆាយតែពីខាងក្រៅ  ហើយបែរជាចាប់អារម្មណ៍មើលមនុស្សស្រីដែលមានភាពសាមញ្ញ និងចង់បានយកមកធ្វើជាប្រពន្ធទៅ វិញ។៣. គេចង់បានគ្រួសារដ៏កក់ក្តៅ មួយ
រូបតំណាង
តាមពិតទៅ  មនុស្សប្រុសដែលជាព្រាននារី គេក៏ចង់មានគ្រួសារមួយដ៏កក់ក្តៅ មួយដែរ ដោយសារតែគេខ្វះភាពកក់ក្តៅ តាំងតែពីតូច ទើបធំឡើងគេក៏ក្លាយទៅ ជាមនុស្សប្រុសព្រាននារីបែបនេះ ដូច្នេះហើយ មូលហេតុដែលគេជ្រើសមនុស្សស្រីសាមញ្ញៗយកមកធ្វើជាប្រពន្ធ ព្រោះគេយល់ថាមានតែមនុស្សស្រីសាមញ្ញៗទេ ទើបអាចជួយគេបង្កើតគ្រួសារដ៏កក់ក្តៅ មួយបាន ម្យ៉ាងវិញទៀត ក៏ព្រោះតែមនុស្សស្រីសាមញ្ញៗ ជាមនុស្សដែលពោរពេញដោយក្តីស្រលាញ់ និងអាចធ្វើឱ្យគេមានក្តីសុខបាន៕