អ្នកSingle អាជីពហាមមើល! កូនៗកម្លោះអស់ហើយ ព្រាប សុវត្ថិ ស្វីតជាមួយភរិយា ពោលពាក្យថា...

ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ លោក ព្រាប សុវត្ថិ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយនឹង ភរិយា ព្រមលេងមានបរិយាយពីអារម្មណ៍ពិតជាពាក្យផ្អែមល្ហែមទៀត ដែលធ្វើ​ឱ្យ​មហាជនមួយចំនួនមានភាពភ្ញាក់ផ្អើលមិនតិចនោះទេ។ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់តារាប្រុសរូបនេះ បានបង្ហោះរូបភាពបីសន្លឹកជាមួយភរិយា យ៉ាងគួរ​ឱ្យ​ស្រលាញ់ ដោយមើលទៅ អ្នកទាំងពីរបានបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅ វិញទៅ មក តាមរយៈទឹកមុខ និងកាយវិការ ក្រៅ ពីនេះលោកក៏ពោលពាក្យខ្លីៗ តែមានបង្កប់រយលានអត្ថន័យថា៖សេចក្តីសុខគ្រួសារគឺ ស្នាមញញឹម!ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រ ក៏បានសរសើរទៅ កាន់ក្តីស្រលាញ់ចំពោះគ្រួសារលោក ព្រាប សុវត្ថិ ដែលតែងតែបង្ហាញក្តីស្រលាញ់ចំពោះគ្នាទៅ វិញទៅ មកមិនដែលខានឡើយ៕សូមចូលទស្សនារូបភាពខាងក្រោម៖
  លោក ព្រាប សុវត្ថិ និង ភរិយា
ភរិយា និង លោក ព្រាប សុវត្ថិ
  លោក ព្រាប សុវត្ថិ និង ភរិយា (រូបថ្មី)
  លោក ព្រាប សុវត្ថិ និង ភរិយា (រូបថ្មី)
  លោក ព្រាប សុវត្ថិ និង ភរិយា (រូបថ្មី)