សួស វីហ្សា ប្រកាសស្វែងរកគ្រូរបាំ ដែលដុសខាត់ខ្លួន កាលជីវភាពក្រីក្រ ដើម្បីរំលឹកគុណ

រាជធានីភ្នំពេញ ៖ ពិតណាស់ គូស្វាមីភរិយា តារាចម្រៀង សួស វីហ្សា មួយរយៈចុងក្រោយនេះ មហាជនសម្គាល់ឃើញ អ្នកទាំងពីរឡើងកូដស្រើតៗ ខណៈ ជីវិតរស់នៅក៏កាន់តែមានសុភមង្គល ប្រជាប្រិយភាពហក់ឡើងខ្ពស់ រី​ឯមុនជំនួញវិញ ក៏ជោគជ័យមិនធម្មតាប៉ុន្មានដែរ ជាពិសេសថែមទៀតនោះ​ គឺ រូបនាងនិងស្វាមី ហាក់កាក់កបនឹងការរកស៊ីខ្លាំងណាស់ ដែលពេលនេះ រូបនាង ទិញមាសពេជ្រចូលស្ទើររាល់សប្តាហ៍​​។  យ៉ាងណាមិញ ក្រោយមានជីវភាពធូរធានិងកាក់កបដូច្នេះ នៅសុទ្ធៗ ស្រាប់តែ តារាចម្រៀងស្រីរូបនេះ នឹកឃើញដល់ លោកគ្រូ និងអ្នកគ្រូរបាំរបស់ខ្លួន ដែលបានបង្ហាត់ដុសខាត់សមត្ថភាព និងទេសកោសល្យខ្លួន តាំងពីនៅក្មេង ហើយជីវភាពគ្រួសារនៅក្រក្រី ព្រោះដោយសារតែវត្តមានសិល្បៈ ទើបធ្វើឲ្យ រូបនាងអាចមានអ្វីៗដូចសព្វថ្ងៃនេះ។ជាក់ស្តែង ក្នុងនោះ តារាចម្រៀង សួស វីហ្សា បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា ​៖
រូបភាព
  តារាចម្រៀង សួស វីហ្សា
  តារាចម្រៀង សួស វីហ្សា
  តារាចម្រៀង សួស វីហ្សា និងស្វាមី
រូបភាព