ទម្លាប់គេងពេលពពោះ ជួយម៉ាក់ៗគេងឆ្អែត និងមានកម្លាំង!

ស្ត្រី​ពពោះ​ប្រហែល ៥០% ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​ជឿ​ថា ទទួល​ផល​ប៉ះពាល់​ពី​បញ្ហា​គេង​មិន​លក់​រ៉ាំរ៉ៃ។ នេះ​ក៏​ព្រោះ​តែ ភាព​មិន​ស្រួល​ក្នុង​រាងកាយ ការ​ផ្លាស់ប្ដូរ​អ័រម៉ូន ការ​រំភើប​លាយ​ឡំ​ជាមួយ​ក្ដី​បារម្ភ​ពី​ការ​ក្លាយ​ជា​ម្ដាយ​ថ្មី​ថ្មោង​ជាដើម។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​អាច​ចៀស​ផុត​ពី​បញ្ហា​គេង​មិន​លក់​បាន ដោយ​បង្កើត​ទម្លាប់​គេង​ពេល​ពពោះ​ល្អៗ ដែល​ជួយ​សម្រួល​ការ​គេង​ពី​មួយ​យប់​ទៅ​មួយ​យប់។ការ​គេង​បាន​គ្រប់​គ្រាន់​ពេល​មាន​ផ្ទៃ​ពោះ ពិត​ជា​មាន​សារសំខាន់​ណាស់​សម្រាប់​​ម្ដាយ និង​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​ម្ដាយ ការ​គេង​បាន​គ្រប់​គ្រាន់​ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ កាត់​បន្ថយ​ជំងឺ​បម្រុង​ក្រឡាភ្លើង ជំងឺ​បេះ​ដូង ទប់ស្កាត់​កូន​កើត​មុន​ខែ កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ និង​ការ​ពារ​បញ្ហា​គេងកិកកុក​កើត​ឡើង​លើ​កូន​ក្រោយ​សម្រាល។ការ​មាន​ទម្លាប់​គេង​ពេល​ពពោះ​ល្អ ពិត​ជា​សំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​សម្រាប់​ស្ត្រី។ ក្រៅ​ពី​ទម្លាប់​គេង​ល្អៗ ស្ត្រី​គួរ​អនុវត្ត​តាម​ខាង​ក្រោម​នេះ យក​ល្អ​ម៉ាក់​ៗ​អាច​បន្ថែម​ជា​ខ្នើយ​កើយ​ពេល​ពពោះ ឬ​របាំង​បិទ​ភ្នែក​ពេល​គេង ដើម្បី​កាត់​បន្ថយ​បញ្ហា​គេង​មិន​លក់ និង​កែ​លម្អ​គុណភាព​នៃ​ការ​គេង​ទាំង​មួល​តែ​ម្ដង​ដូច​ជា៖ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet