នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?

សក់ស្កូវជាពិសេសស្កូវមុនអាយុមិនត្រឹមតែធ្វើឱ្យយើងបាក់សម្រស់ទេ ថែមទាំងធ្វើឱ្យ​យើង​អំពល់​ទុក្ខ ខាត់ពេល និងអស់លុយដោយសារ​ត្រូវ​លាប​សក់​ជាប្រចាំ​ដើម្បី​បិទ​បាំង។ អ៊ឹចឹងមកដឹងពីតិចនិចការពារសក់​ស្កូវ​ទាំងអស់គ្នា!តាមពិតសក់របស់យើងគឺពណ៌សទេ ហើយពណ៌របស់សក់យើងបានមក​ពីសារធាតុ​ពណ៌​មេឡានីនដែលបានមកពីការផលិត​របស់កោសិកា​មេឡាណូស៊ីត​​នៅ​ក្នុង​ឫសសក់។សរសៃសក់របស់យើងមានវដ្តអាយុ មានន័យថាសក់ដុះ រួចក៏ជ្រុះទៅវិញ ហើយដុះ​មក​ថ្មីទៀត ដរាបណា​ឫសសក់នៅមានសុខភាពល្អ។ នៅពេលដែលឫសសក់រងសម្ពាធ ឬពេលយើងមានអាយុកាន់តែច្រើន (ជាទូទៅចាប់ពីអាយុ ៣០ ឡើង) កោសិកា​មេឡាណូ​ស៊ីតចាប់ផ្តើមផលិតសារធាតុពណ៌ដែលផ្តល់ពណ៌ដល់សក់តិចទៅៗ។ ដូច្នេះ សក់ដែលដុះថ្មីនឹងប្រែពណ៌ម្តងបន្តិចៗរហូតដល់ស្កូវ។ខាងក្រោមនេះជាតិចនិចមួយចំនួនដែលអាចការពារសក់ស្កូវ ឬពន្យាកុំ​ឱ្យសក់ឆាប់ស្កូវ៖អ្នកជំនាញបានលើកឡើងថា ការមានភាពតានតឹងយូរអង្វែងអាចបណ្តាល​ឱ្យយើងរលាក ដែលធ្វើឱ្យកោសិកាមេឡាណូស៊ីតលែងផលិតសារធាតុពណ៌មេឡានីន។ ជាលទ្ធិផល​វដ្តលូតលាស់​សក់មានរយៈពេល​ខ្លី និង​នាំឱ្យ​សក់​ស្កូវ​មុន​អាយុ។ យើងអាចកាត់​បន្ថយ​ស្រេស្ត​តាមរយៈការស្តាប់តន្រ្តី ដើរលេង ហាត់ប្រាណ ហាត់យ៉ូហ្កា និងធ្វើសមាធិ​ជាដើម។ការម៉ាស្សាស្បែកក្បាលអាចបង្កើនចលនាឈាមទៅកាន់ឫសសក់ ដែលធ្វើឱ្យឫសសក់​មាន​សុខភាពល្អ និងបង្កើនការផលិតសារធាតុពណ៌មេឡេនីន។ លើសពីនេះទៅទៀត ការម៉ាស្សាស្បែកក្បាលក៏អាចជួយឱ្យកាត់បន្ថយភាពតានតឹងរបស់យើងដែរ។តាមការសិក្សាឆ្នាំ ២០២០ បានរកឃើញថា ការជក់បារីជាកត្តាធ្វើឱ្យមាន​អតុល្យភាព​នៃ​សារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីនៅក្នុងរាងកាយ​ដែលអាចបំផ្លាញ​កោសិកា​ស្បែកក្បាល ធ្វើឱ្យសក់ខូច ឆាប់ជ្រុះ និងស្កូវមុនអាយុ។ការគេងគ្រប់គ្រាន់អាចកាត់បន្ថយភាពតានតឹង និងអនុញ្ញាតឱ្យរាងកាយ​​ជុសជុល​ខ្លួន​ឯង ព្រមទាំងកាត់បន្ថយការជ្រុះសក់។អាហារកែច្នៃ និងអាហារដែលមានជាតិស្ករ និងខ្លាញ់ខ្ពស់អាចធ្វើឱ្យយើង​​រលាកដែល​កាត់បន្ថយ​ការផលិតសារធាតុពណ៌របស់សក់។ ដូច្នេះយើង​គួរញុំាអាហារ​ដែលប្រឆាំង​ការរលាកដូចជា ផ្លែឈើអម្បូរបឺរី បន្លែស្លឹកបៃតង ទំពាំងបាយជូរ ខ្ទឹមស រមៀត ឬខ្ញី​ជាដើម។ជំងឺមួយចំនួនដូចជាជំងឺប្រព័ន្ធភាពសុំា និងជំងឺក្រពេញទីរ៉ូអ៊ីត​អាចបណ្តាល​​ឱ្យមាន​សក់​ស្កូវមុនអាយុ ដូច្នេះយើងត្រូវពិនិត្យសុខភាពដើម្បីធានាថាគ្មានជំងឺទាំងនេះ។ ប្រសិន​បើ​មានជំងឺទាំងនេះ យើងត្រូវធ្វើការព្យាបាល។យើងគួរចៀសវាង ឬកាត់បន្ថយ​ការកៀបសក់ ផ្លុំសក់ ប្តូរពណ៌សក់ ឬប្រើផលិតដែលមាន​​សារធាតុ​គីមី​ដែលអាចបំផ្លាញសក់ និងកោសិកាផលិតសារធាតុ​ពណ៌​​ឱ្យសក់។កង្វះវីតាមីន និងសារធាតុរ៉ែមួយចំនួនក៏រួមចំណែកធ្វើឱ្យសក់ស្កូវមុនអាយុ និង​ឆាប់​ខូច។ យើងគួរញុំា៖សក់ស្កូវ​ក៏បណ្តាលមកពីកត្តាហ្សែនដែរ ប៉ុន្តែការផ្លាស់ប្តូររបៀបរស់នៅ​អាច​ការពារ​សក់​ស្កូវមុនអាយុ ឬពន្យាពេលកុំឱ្យសក់ស្កូវ និងធ្វើឱ្យយើងមានសុខភាពល្អ។ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet