សូម​ណែនាំ​ មុខងារ​ ABA​ ID​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​បាន​កាន់តែ​លឿន​ រវាង​អ្នក​ប្រើប្រាស់​ ABA​ Mobile​!

ភ្នំពេញ៖ កម្មវិធី​ ABA​ Mobile​ ទទួល​បានការ​ពង្រឹងសមត្ថភាព​បន្ថែម​ សម្រាប់​ការ​ផ្ទេរ​ប្រាក់​រវាង​ គណនី​ និង​គណនី​ ដោយ​ប្រើ​ ABA​ ID​។ ​ មុខងារ​នេះ​ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ ABA​ Mobile​ ផ្ទេរ​ប្រាក់​បាន​កាន់តែ​លឿន​រហ័ស​ ងាយស្រួល និង​សុវត្ថិភាព​។​ 
​ជាមួយ​ ABA​ ID​ [CS1] អ្នក​ប្រើប្រាស់​ ABA​ Mobile​ អាច​ទទួល​ប្រាក់​ តាម​រយៈ​កូដ ​ QR​ ផ្ទាល់ខ្លួន​នៅ​ក្នុង​កម្មវិធី​ ដែល​អ្នក​ផ្ញើ​អាច​ស្គែ​ន​កូដ​នោះ​តាម​ ABA​ Mobile​ របស់​ពួក​គេ​។ ​ អ្នក​ទទួល​បាន​ផ្ញើ​កូដ ​ QR​ ជា​លីង​ តាម​ឆាត​ ឬ messenger​ ដែល​កម្មវិធី ​ ABA​ Mobile​ របស់​អ្នក​ផ្ញើ​ នឹង​បើក​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ពួក​គេ​ចុច​លើ​លីង​នោះ​។​ABA​ ID​ មាន​បង្កប់​ព័ត៌មាន​ម្ចាស់​គណនី​ ដូច្នេះ​ទឹកប្រាក់​នឹង​ត្រូវ​បញ្ចូល​ដោយ​ស្វ័យប្រវត្តិ​ទៅ​ក្នុង​គណនី​សន្សំ​ ឬ​គណនី​ Flexi​ ដែល​ភ្ជាប់​ជាមួយ​កូដ​នោះ​។​ ​ដើម្បី​ប្រើប្រាស់​មុខងារ​នេះ​ អ្នក​ប្រើប្រាស់ ​ ABA​ Mobile​ ត្រូវ​បង្កើត​ជា​មុន​សិន​ ដោយ​កំណត់​គណនី​ទទួល​ឲ្យ​ហើយ​ តាម​ជំហាន​ខាងក្រោម​៖​   - បើក​ ​ ABA​ Mobile​ ហើយ​ចុច​សញ្ញា​ពណ៌​ខៀវ ​ (​ជា​ប៊ូ​តុង​ ABA​ ID)​ នៅ​ជ្រុង​ស្ដាំ​ខាងលើ​ នៃ​អេ​ក្រង់ (​1)​ - ចុច​ បើក​ឥឡូវ​ ហើយ​ជ្រើសរើស​គណនី​ទទួល (​2)​ - បញ្ចូល​លេខ​សម្ងាត់​ 4​ខ្ទង់​ ពេល​នោះ ​ ABA​ ID​ នឹង​បង្កើត​បាន​រួច​ស្រេច​  ​(1)​ មាននៅ​លើ ​ ABA​ Mobile​ ដែល​អាប់​ដេ​ត​ចុង​ក្រោយ​។​ សូម​ប្រាកដ​ថា​ អ្នក​បាន​អាប់​ដេ​ត​កម្មវិធី​របស់​អ្នក​នៅ​លើ​ app​ store​។​  (2) ​អ្នក​អាច​ផ្ដូ​រ​ ឬ​បិទ​គណនី​ទទួល​បាន​គ្រប់ពេល​។​ ABA​ ID​ ធ្វើ​ឲ្យ​ការ​ផ្ទេរ​ប្រាក់​កាន់តែ​លឿន​រហ័ស​ ងាយស្រួល ​ និង​សុវត្ថិភាព​ រវាង​អ្នក​ប្រើប្រាស់​ ABA​ Mobile​។ ​ អ្នក​មិន​ចាំបាច់​បង្ហាញ​លេខ​គណនី​ដល់​អ្នក​ដទៃ ​ ហើយ​អ្នក​ផ្ញើ​ក៏​មិន​ចាំបាច់​ពិបាក​បញ្ចូល​លេខ​គណនី​អ្នក​ទទួល​ដែរ ​ ដូច្នេះ​អ្នក​នឹង​មិន​អាច​ផ្ញើ​ខុស​ដូច​មុន​ទៀត​ឡើយ ​ ពិសេស​ការ​ផ្ទេរ​ប្រាក់​ពេល​បន្ទាន់​ខ្លាំង​។​  ABA​ Mobile​ តែងតែ​ទទួល​ការ​អាប់​ដេ​ត​ថ្មី​ ដូច្នេះ​សូម​បន្ត​រីករាយ​ក្នុង​ការ​ប្រើប្រាស់​ និង​រង់ចាំ​មុខងារ​ ក៏​ដូច​ជា​សមត្ថភាព​បន្ថែម​ថ្មីៗ​ទៀត​។ ប្រសិនបើ​ អ្នក​មិន​ទាន់​មាន​ ABA​ Mobile​ អាច​ដោ​ន​ឡូត​ដោយ​ឥត​គិតថ្លៃ​តាម ​ app​ store​ ខាងក្រោម​៖ [CS2]Google Play Store: https://play.google.com/store/apps/details?id=com.paygo24.ibank Apple Store: https://apps.apple.com/al/app/aba-mobile-bank/id968860649 Huawei Store: https://appgallery.huawei.com/#/app/C102577521