ទិដ្ឋភាពផ្ទះជិត៥០លានដុល្លារ នៅកាលីហ្វ័រញ៉ា មានបន្ទប់ក្រោមទឹកឃើញត្រីហែលទៀត

  • ព្រហស្បតិ៍ ១៣ មករា, ២០២២ ១៥:១៤
អាមេរិក៖ ផ្ទះដ៏ធំមួយមានទំហំ២០,៦៦៧ហ្វីតការ៉េ និងកាន់កាប់លើដី៧.៦៨ហិកតា នៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានទឹកធ្លាក់ យានដ្ឋានដាក់រថយន្ដបាន១០គ្រឿង និងបន្ទប់ក្រោមទឹក រួមទាំងមានត្រីហែលលេង បានវាយលុកលើទីផ្សារតាំងពីថ្ងៃទី១៥ ខែវិច្ឆិកាកន្លងទៅ ក្នុងតម្លៃចំនួន៤៩,៥០០,០០០ដុល្លារអាមេរិក។ជាក់ស្ដែង ផ្ទះនេះមានបន្ទប់គេងចំនួន៧បន្ទប់ បន្ទប់ទឹក១២បន្ទប់ បន្ទប់ស៉្បា ដែលបំពាក់ទៅដោយគ្រឿងសង្ហារឹមទំនើបៗ និងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០០៧ ដោយអ្នករចនាស្ថាបត្យកម្ម Guy Dreier នៅលើទីលានវាយកូនហ្គោលនៃតំបន់ភ្នំ ដែលជារមណីយដ្ឋានរបស់មហាសេដ្ឋីម្នាក់។ ហើយវាមិនមានកូនសោទ្វារសម្រាប់ចាក់ឡើយ ប៉ុន្ដែវាដំណើរការលើប្រព័ន្ធផ្ទះឆ្លាតវៃ Crestron និងលើកលែងតែបន្ទប់របស់បុគ្គលិកប៉ុណ្ណោះ ដែលមានទ្វារសម្រាប់ចាក់ធម្មតា។បន្ថែមពីនេះទៀត នៅទីធ្លាខាងក្រៅផ្ទះ មានអាងហែលទឹកដ៏ធំ ហាងទឹកក្ដៅ កន្លែងអាងសាច់សម្រាប់ជប់លៀងជួបជុំផ្សេងៗ ខណៈហុំព័ទ្ធជុំវិញទៅដោយទេសភាពយ៉ាងស្រស់ត្រកាលពីធម្មជាតិ។យ៉ាងណាមិញ ផ្ទះមួយខ្នងខាងលើនេះ ជាកម្មសិទ្ធិរបស់លោក Duane Hagadone ដែលបានទទួលមរណភាពកាលពីខែមេសា ឆ្នាំ២០២១ ក្នុងអាយុ៨៨ឆ្នាំ។ ហើយគាត់ក៏ជាប្រធាននាយកប្រតិបត្តិ និងជាស្ថាបនិកនៃសាជីកម្ម Hagadone Corporation ផងដែរ៕ប្រភព: Daily Mailសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព