ចូលដល់ឆ្នាំថ្មី២០២២ អ្នកឆុងឆ្នាំត្រូវធ្វើអ្វីខ្លះ ដើម្បីកាត់គ្រោះចេញ?

  • ព្រហស្បតិ៍ ១៣ មករា, ២០២២ ១៦:២០
ជាទូទៅប្រជាជនខ្មែរកាត់ចិន តែងតែមានជំនឿទៅលើឆ្នាំឆុងខ្លាំងណាស់ ដោយសារតែនេះគឺជាឆ្នាំដែលអាចនឹងគ្រោះពេញមួយឆ្នាំតែម្តង ហើយព្រមទាំងមានការលំបាកក្នុងរកសំណាង និងសុភមង្គលបានផងដែរ។ដោយឡែក ដើម្បីកាត់គ្រោះឆុងឆ្នាំបាន កូនចៅឆ្នាំវក កុល ម៉្សាញ់ ខាល ដែលមានជាប់សែរចិន ត្រូវតែមានតំណមមួយចំនួន ព្រមទាំងការសែនដង្វាយ ដើម្បីទាញយកលាភជ័យមកវិញ។សូមមើលការបញ្ជាក់លម្អិតខាងក្រោមនេះ៖ឆ្នាំដែលឆុង១. ឆ្នាំវក​ ឆុង​ ១០០%
រូបតំណាង
២.ឆ្នាំកុល​ ឆុង​ ៥០%
រូបតំណាង
៣. ឆ្នាំម្សាញ់​ ឆុង​ ៥០%
រូបតំណាង
៤. ឆ្នាំខាល​ ជាន់ឆ្នាំ
រូបតំណាង
បម្រាបសម្រាប់អ្នកដែលឆុងឆ្នាំ-មិនអោយសង់ផ្ទះថ្មី-មិនចូលក្នុងការដ្ឋានសាងសង់-មិនចូលរួមពិធីបុណ្យសព​(ក្រៅពីសាច់​ញាតិ​)-​មិនធ្វេីដំណេីរផ្លូវឆ្ងាយ-​មិនអោយលេង​ទឹក​ បឹង​ ទន្លេ​ ស្ទឹង​ សមុទ្រ​...
រូបតំណាង
ដំណាក់កាលសែនកាត់ឆុង១.ក្រដាសសែនកាត់ឆុង(ស្រី​ ឬប្រុស)​ ២.សាច់ជ្រូកបីជាន់​ឆៅ (៣ដុំ)៣.ពងទាឆៅ​ (៣គ្រាប់)៤.ទានក្រហម​ និងធូប​ ៥.ក្រូច​ក្រហម(សែនសុំពរជ័យ​)
រូបតំណាង
ទីតាំងសម្រាប់សែនកាត់ឆុង ការសែន​កាត់ឆុ​ង​អាចធ្វេីនៅ​ លោកតាព្រះចៅវត្តភ្នំ​ ឬនៅវិហារលោកតាធំតាខ្មៅ​ (នៅវត្ត​ភ្នំមាន​ លោកអាចារ្យ​ សំរាប់​ធ្វើ​ពិធី​ឱ្យស្រាប់)#ចំពោះជំនឿ​ នៃការសែ​ន​កាត់ឆុងជាមួយនឹងទេវតាខ្លាសរ​ គឺដេីម្បីឱ្យ​ទេវតា​ខ្លាសរ​ ស៊ី​នៅគ្រោះចង្រៃដែរមានទាំងអស់ក្នុងឆ្នាំថ្មី​ និងសុំពរជ័យអោយសុខសប្បាយពេញមួយឆ្នាំ។   
ទីទាំងលោកតាព្រះចៅវត្តភ្នំ​
ប្រភព៖ វប្បធម៌​​ ប្រពៃ​ណី​ ទំនៀមទម្លាប់​របស់​គ្រួសារ​ខ្មែរ-ទាជីវ​ នៅកម្ពុជា