Messi ដាច់ចិត្តទម្លាយពីស្ថានភាពរបស់ខ្លួនបែបនេះ ក្រោយប៉ុន្មានថ្ងៃមុនគាត់ឆ្លងកូវីដ-១៩

បរទេស៖ Lionel Messi បានលើកឡើងថា ការជាសះស្បើយអំពីជំងឺកូវីដ-១៩ គឺមិនរយៈពេលវែងជាងការរំពឹងទុករបស់គាត់ ប៉ុន្តែពេលនេះគាត់ហាក់មានភាពល្អប្រសើរវិញហើយ ដើម្បីត្រៀមខ្លួនក្នុងការចូលរួមប្រកួតជាក្រុម Paris Saint-Germain ឡើងវិញ បន្ទាប់ពីគាត់សម្រាកនៅក្រៅទីលានប៉ន្មានសប្តាហ៍។
Lionel Messi និងគ្រួសារ
ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិ អាហ្សង់ទីន បានត្រឡប់មកកាន់ជុំរុំហ្វឹកហាត់វិញ នារយៈពេលប៉ុន្មានថ្ងៃមុននេះ ហើយគាត់កំពុងតែប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពង្រឹងខ្លួនឯងមកត្រឡប់មករកសភាពដើម ១០០ ភាគរយវិញ។ ទោះបីជាជីវិតថ្មីក្នុងប្រទេសបារាំងហាក់ចាប់ផ្តើមរៀងយឺតបន្តិចក្តី ប៉ុន្តែ Messi បានប្តេជ្ញាថាគាត់នឹងធ្វើឱ្យបានល្អបំផុត ពេលវិលចូលទីលានសាជាថ្មី។
Lionel Messi
Messi បានសរសេរនៅលើ Instagram របស់ខ្លួនយ៉ាងដូច្នេះថា៖សាយណ្ហសួរស្តី! ដូចអ្វីដែលអ្នកបានដឹងហើយថា ខ្ញុំបានឆ្លងជំងឺកូវីដ-១៩ ហើយខ្ញុំចង់អរគុណទៅកាន់អ្នករាល់គ្នាសម្រាប់ការផ្ញើរសារសួរសុខទុក្ខ ខ្ញុំទទួលបានហើយ ហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាទៅវិញថា ការជាសះស្បើយវាហាក់យឺតជាងការរំពឹងទុករបស់ខ្ញុំ ហើយខ្ញុំពិតជាទន្ទឹងរង់ចាំសម្រាប់ការវិលចូលទីលានវិញខ្លាំងណាស់។ ខ្ញុំបានត្រឡប់មកវិញហាត់វិញរយៈពេលប៉ុន្មានថ្ងៃហើយ, ការប្រកួតប្រជែងដ៏ល្អវានឹងមកដល់នៅក្នុងឆ្នាំនេះ ហើយខ្ញុំសង្ឃឹមថានឹងអាចជួបអ្នករាល់គ្នាវិញឆាប់ៗក្នុងពេលខាងមុខ៕