បរទេស៖ បទចម្រៀង "Baby Shark" ដែលកុមារតូចៗស្គាល់និងច្រៀងតាម
បានឈានដល់ចំណុចសំខាន់ថ្មីមួយ ដោយមានអ្នកចូលទៅទស្សនា១០ពាន់លានដង នៅលើ YouTube។ មិនត្រឹមតែជាវីដេអូដែលមានអ្នកចូលមើលច្រើនបំផុតនោះទេ
ដែលបានបំបែកកំណត់ត្រា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែឥឡូវនេះ
វាជាវីដេអូតែមួយគត់នៅលើគេហទំព័របស់ YouTube ដែលមានការចូលទស្សនាដល់ទៅ១០ពាន់លានដង
នេះបើយោងតាមការបញ្ជាក់របស់ YouTube ទៅកាន់សារព័ត៌មាន CNN។ បទចម្រៀងរបស់កុមារៗដែលគ្រប់គ្រងដោយក្រុមហ៊ុនអប់រំរបស់កូរ៉េខាងត្បូង Pinkfong និងច្រៀងដោយកុមារជនជាតិកូរ៉េកាត់អាមេរិក Hope Segoine ត្រូវបានបញ្ចេញជាលើកដំបូងក្នុងឆ្នាំ២០១៦
និងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុងទ្វីបអាស៊ី។
ភាពជោគជ័យរបស់បទចម្រៀងមួយនេះហាក់ដូចជារឿងចៃដន្យ ហើយនៅឆ្នាំ២០១៩
នាយកប្រតិបត្តិអាមេរិករបស់ក្រុមហ៊ុន Pinkfong អ្នកនាង Bin
Jeong បានប្រាប់ CNN ថា
ក្រុមហ៊ុនមិននឹកស្មានថាវីដេអូឃ្លីបទទួលបានការគាំទ្រដល់ថ្នាក់នេះសោះ។ ដើម្បីអបអរសាទរ
«ជោគជ័យដ៏ពិសេសនេះ» ក្រុមហ៊ុន Pinkfong
បានអញ្ជើញកុមារៗទូទាំងពិភពលោក ឲ្យចែករំលែក ការរាំចង្វាក់បទ Baby Shark របស់ពួកគេ ជាមួយនឹងក្រុមហ៊ុន៕
បទចម្រៀង Baby Sharkប្រភព: CNN