ហ៊ានណាស់! កីឡាករ Real Madrid ម្នាក់នេះបានព្រមព្រៀងផ្លាស់ទៅ Barca ហើយ

អេស្ប៉ាញ៖ សារព័ត៌មាន El Chiringuito TV បានចុះផ្សាយថា ខ្សែបម្រើ Isco នៃក្លិបអធិរាជស Real Madrid បានព្រមព្រៀងទុកជាមុនក្នុងការផ្លាស់ទៅក្លិបគូប្រជែងរួមលីគ Barcelona ហើយ។
ខ្សែបម្រើ Isco
កុងត្រារបស់ Isco នឹងអស់សុពុលភាពនៅរដូវក្ដៅនេះហើយ ដូច្នេះគេមានបំណងផ្លាស់ទៅទឹកដី Camp Nou ដោយគ្មានតម្លៃខ្លួនខណៈដែលស្ថានភាពហិរញ្ញវត្ថុរបស់ Barcelona ក៏ដុនដាបណាស់ដែរគឺគ្មានប្រាក់ទិញយកកីឡាករឆ្នើមៗទេ។
ខ្សែបម្រើ Isco
Isco បានជាប់ជម្រើស១១នាក់ដំបូងតែ៣ប្រកួតគត់នៅរដូវកាលថ្មីនេះក្រោមការដឹកនាំរបស់លោក Carlo Ancelotti ហើយ Real Madrid ទំនងជាបើកផ្លូវឲ្យគេចាកចេញដោយគ្មានគម្រោងបន្តកុងត្រាថ្មីទេ។
ខ្សែបម្រើ Isco
កាលពីរដូវកាលមុនក្លិប Arsenal ក៏ចង់បានខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះដែរតែការផ្ទេរមិនបានកើតឡើង។យ៉ាងណាមិញ បើសិន Isco ផ្ទេរទៅ Barca មែននោះក៏ចាត់ទុកថាជាការដុតកំហឹងអ្នកគាំទ្ររបស់ Real Madrid ព្រោះក្លិបទាំងពីរជាគូប្រជែងនៅលើទីលានជាយូរមកហើយ៕
ខ្សែបម្រើ Isco