ដាក់ចំៗ! Paul Parker ថា Man UTD បើចង់ខ្លាំងឡើងវិញ ឈប់ដាក់ម្នាក់នេះឲ្យចូលលេងទៅ

អង់គ្លេស៖ អតីតកីឡាករជម្រើសជាតិអង់គ្លេស​ លោក Paul Parker បានទទូចឲ្យ Manchester United ឈប់ដាក់ Cristiano Ronaldo ឲ្យចូលលេងទៀតទៅប្រសិនបើពួកគេចង់វិលទៅរកភាពខ្លាំងវិញ។
  លោក Paul Parker
ជាការពិតណាស់ Ronaldo ដែលបច្ចុប្បន្នមានវ័យ៣៦ឆ្នាំ នៅតែបង្ហាញថ្វីជើងស៊ុតបញ្ចូលទីច្បាស់ដដែលដោយក្នុងរដូវកាលនេះ រូបគេអាចរកគ្រាប់បាល់បានចំនួន១៤គ្រាប់គិតគ្រប់ព្រឹត្តិការណ៍ ប៉ុន្តែ លោក Parker នៅតែយល់ឃើញថា វត្តមានរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើនៅ Man Utd បានដាក់សម្ពាធទៅលើមិត្តរួមក្រុមក្នុងការបង្ហាញទម្រង់លេង។
កីឡាករ Cristiano Ronaldo
លោក Parker បាននិយាយថា៖ខ្ញុំនឹងមិននិយាយថា Ronaldo ជា កីឡាករលំដាប់កំពូលឡើយ។ ខ្ញុំគិតថា គេជាអ្នកដាក់សម្ពាធមកលើមិត្តរួមក្រុម ហើយ វាប៉ះពាល់ដល់ផ្នត់គំនិតរបស់កីឡាករជាច្រើនទៀតផងដែរ។ វត្តមានរបស់គាត់នៅលើទីលានធ្វើឲ្យក្រុមជួបនូវបញ្ហា៕
កីឡាករ Cristiano Ronaldo