បុរសជប៉ុន មិនពូកែធ្វើការ តែមានគេទាក់ទងឲ្យការងារធ្វើជាច្រើន

ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ អាយុ៣៨ឆ្នាំ និងមកពីទីក្រុងតូក្យូ នៃប្រទេសជប៉ុន បានចាប់ផ្ដើមធ្វើការក្នុងឧស្សាហកម្ម “ជួលមនុស្ស” នៅពេលដែលគាត់បានបង្ហោះសេវាកម្មរបស់គាត់ជាលើកដំបូងលើបណ្ដាញសង្គម Twitter កាលពីឆ្នាំ២០១៨។ ហើយមុនពេលចាប់យកអាជីពនេះ គាត់បានបម្រើការងារឲ្យក្រុមហ៊ុនបោះពុម្ពផ្សព្វផ្សាយមួយ និងចាកចេញវិញ បន្ទាប់ពីមានបញ្ហាក្នុងការស្លៀកពាក់។ជាក់ស្ដែង បច្ចុប្បន្ន លោក Shoji Morimoto បានរៀបការរួចរាល់ហើយ និងជាមនុស្សម្នាក់ដែលមិនសូវចាប់អារម្មណ៍លើក្រុមគ្រួសារ មិត្តភ័ក្តិនៅសាលារៀន និងមិត្តរួមការងារ ខណៈគេគ្រប់គ្នាតែងតែហៅគាត់ថា “មនុស្សមិនធ្វើអ្វីសោះ ឬ មនុស្សខ្ជះខ្ជាយ”។ទោះជាយ៉ាងណាក៏ដោយ សេវាកម្ម “ជួលមនុស្ស” របស់គាត់ផ្ទាល់ ទទួលបានអតិថិជនជាច្រើន ដែលបានទាក់ទងមកគាត់ ដោយជួលឲ្យគាត់កំដរទទួលអាហារជាមួយ ទៅដើរលេងកន្លែងផ្សេងៗ ចាប់មេអំបៅលេងតាមសួន អមដំណើរប្ដីឬប្រពន្ធសម្រាប់ការដាក់ពាក្យលែងលះ ស្ដាប់បញ្ហាក្នុងចិត្ត និងលួងលោមអ្នកមានវិបត្តិស្នេហាជាដើម។ ហើយគាត់បានសង្កត់ធ្ងន់ថា មិនទទួលសំណើក្នុងការបោសសម្អាតផ្ទះ បោកគក់សម្លៀកបំពាក់ ឬក្លែងខ្លួនធ្វើជាមិត្តប្រុសឲ្យអតិថិជនណាម្នាក់ឡើយ។យ៉ាងណាមិញ គិតត្រឹមដើមឆ្នាំ២០២១ ការងារឯករាជ្យរបស់គាត់ បានសម្រេចការងារចំនួន៣,០០០លើកហើយ ដោយក្នុងមួយថ្ងៃៗ មានអតិថិជនទាក់ទងសុំធ្វើការណាត់ជួបគាត់រហូតដល់ទៅបីដងឯណោះ ដែលគាត់បានបូករួមបញ្ជូលទាំងថ្លៃធ្វើដំណើរ និងអាហារតាមផ្លូវផងដែរ៕ប្រភព: Ladbible / Nextsharkសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព