ក្រសួងអប់រំ ប្រកាសថា ​បេក្ខជនពុំចាំបាច់មកមើលលទ្ធផលនៅមណ្ឌប្រឡងឡើយ

  • សុក្រ ១៤ មករា, ២០២២ ១០:១៦
រាជធានីភ្នំពេញ៖ តាមការជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ​លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នឹងត្រូវប្រកាសនារសៀលថ្ងៃទី១៤ ខែមករា​ ឆ្នាំ២០២២នេះ ​ ខណៈខេត្តដទៃទៀត នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។ យ៉ាងណាមិញ ក្រសួងបញ្ជាក់ថា លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយនៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មកតាមដានលទ្ធផលនៅមណ្ឌប្រឡងឡើយ៕