ចូលឆ្នាំ២០២២ ភ្លាម ដូមីណូភីហ្សា ធ្វើឱ្យអតិថិជនធ្លាប់កុម្ម៉ង់អាហារតាម Foodpanda ភ្ញាក់ផ្អើលខ្លាំង ព្រោះតែ....!

  • សុក្រ ១៤ មករា, ២០២២ ១១:៣០
ភ្នំពញ៖ គ្រាន់តែចូលដល់ឆ្នាំ ២០២២ នេះភ្លាម ដូមីណូភីហ្សាកម្ពុជា ជាភីហ្សាលំដាប់លេខ១ មកពីសហរដ្ឋអាមេរិក បានធ្វើឱ្យអតិថិជនដែលនិយមចូលចិត្តកុម្ម៉ង់អាហារតាម Foodpanda App មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង។
ចាប់ពីថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ នេះ អតិថិជនដែលប្រើប្រាស់ Foodpanda App ទាំងអស់អាចកុម្ម៉ង់អាហារគ្រប់ប្រភេទពីហាងដូមីណូភីហ្សា ដូចជា ភីហ្សាមានរសជាតិឈ្ងុយឆ្ងាញ់គ្រប់មុខ និងអាហារសម្រន់ជាច្រើន រួមមានស្លាបមាន់ នំប៉័ងខ្ទឹមស ឈីសស្ទីក ស៊ីណាស្ទីក និងភេសជ្ជៈផ្សេងៗទៀត ខណៈដែលកន្លងមក ដូមីណូភីហ្សាបើកឱ្យអតិថិជនកុម្មង់បានតាមតែរយៈលេខទូរស័ព្ទដឹកជូនឥតគិតថ្លៃ 1800 2020 ក៏ដូចជា App និង គេហទំព័ររបស់ Domino's Pizza (www.domino.com.kh) រួមទាំងការកុម្ម៉ង់នៅហាងដូមីណូភីហ្សាដោយផ្ទាល់។
អ្វីដែលកាន់តែពិសេសផងដែរនោះ ក្នុងឱកាសនេះអតិថិជនដែលកុម្ម៉ង់ភីហ្សាគ្រប់ប្រភេទពីហាងដូមីណូភីហ្សាតាម Foodpanda App នឹងទទូលបានប្រូម៉ូស្សិនពិសេសជាមួយការបញ្ចុះតម្លៃរហូតដល់ ៤០ភាគរយ។ គួរឱ្យចាប់អារម្មណ៍ផងដែរថា កន្លងមកនេះដូមីណូភីហ្សា មានភាពល្បីល្បាញខ្លាំងក្នុងការដឹកជញ្ជូនភីហ្សាបានឆាប់រហ័សទាន់ចិត្តបំផុតក្រោម ៣០ នាទី ជូនដល់អតិថិជនដែលធ្លាប់កុម្ម៉ង់។
ជាមួយនឹងការបន្ថែមជម្រើសក្នុងការកុម្ម៉ង់តាមរយៈ Foodpanda App នៅពេលនេះ ដូមីណូភីហ្សានឹងនៅតែធានាផ្តល់ជូនការដឹកជញ្ជូនឆាប់រហ័សក្រោម ៣០ នាទីជូនដល់អតិថិជនដដែល។​ ចំពោះការដាក់ដំណើរការកុម្មង់តាម Foodpanda App នេះ គឺមាននៅគ្រប់សាខាទាំង ៨ របស់ហាងដូមីណូភីហ្សា ទាំងនៅរាជធានីភ្នំពេញ  និងខេត្តសៀមរាប រួមមាន សាខាបឹងកេងកង ស៊ីធីម៉ល IFL ភ្នំពេញថ្មី ផ្សារដើមថ្កូវ ទួលគោក ពោធិ៍ចិនតុង និង The Heritage Walk៕