មិននៅទៀតទេ!​ កីឡាករ Juventus រូបនេះកាន់តែកៀកក្នុងការចាកចេញពីក្លិបហើយ

អ៊ីតាលី៖ ខ្សែបម្រើ Arthur Melo ត្រូវបានកាសែត Mundo Depirtivo រាយការណ៍ថានឹងចាកចេញពីក្លិបសេះបង្កង់ Juventus ក្នុងខែមករានេះហើយ។
  ខ្សែបម្រើ Arthur Melo
Arthur បានផ្ទេរពី Barcelona មកកាន់ទឹកដីក្រុង Turin កាលពី Barca យល់ព្រមប្ដូរគេយក Miralem Pjanic ពី Juventus វិញ ប៉ុន្តែក្រោយផ្ទេរមកទីនេះ គេពុំសូវមាននាទីបានបង្ហាញខ្លួនទេ។នៅរដូវកាលនេះ Arthur Melo បង្ហាញខ្លួនបានតែ១១ប្រកួតប៉ុណ្ណោះ។
  ខ្សែបម្រើ Arthur Melo
យ៉ាងណាមិញ មានព័ត៌មានចចាមអារ៉ាមលេចឮថា Arsenal ចង់បានកីឡាករប្រេស៊ីលរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ ប៉ុន្តែក្លិបមិនចង់ទិញយកគេផ្ដាច់ឡើយស្របពេល Arthur Melo ក៏ចង់ផ្លាស់ទៅទឹកដី Emirates ដើម្បីរកនាទីលេងច្រើនជាងនេះដែរព្រោះចង់ជាប់ជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក៕
  ខ្សែបម្រើ Arthur Melo