សាឡាដមានច្រើនប្រភេទ ហើយមានរសជាតិ រូបរាង កម្រិតស្រួយ និងសារធាតុចិញ្ចឹមខុសៗគ្នា។ តើសាឡាដនៅទីផ្សារយើងមានប៉ុន្មានប្រភេទ ហើយមានប្រយោជន៍អ្វីខ្លះដល់សុខភាព?សាឡាដមានច្រើនប្រភេទ តែសាឡាដដែលពេញនិយមនៅទីផ្សារយើងមាន ៥ ប្រភេទគឺ៖សាឡាត់ស្លឹកដុះជាគុម្ភ និងមានស្លឹកលាចេញពីគ្នា ហើយស្លឹកអាចក្រាស់ ស្តើង ឬរួញ និងមានពណ៌បៃតង ឬបៃតងលាយក្រហម ហើយមានរសជាតិស្រាល ឬហឹរតិចៗ។សាឡាដរ៉ូម៉ែនក៏ដុះជាគុម្ភដែរ មានស្លឹកវែងៗរាងក្តោបចូលគ្នា។ ស្លឹកស្រទាប់ខាងក្រៅមានពណ៌បៃតង ឯស្លឹកស្រទាប់ខាងក្នុងមានពណ៌បៃតងលាយស។ សាឡាដរ៉ូម៉ែនស្រួយ និងមានរសជាតិផ្អែមស្រទន់ ។សាឡាដទឹកកកមានរូបរាងស្រដៀងស្ពៃក្តោប រឹង ស្រួយជាងសាឡាដរ៉ូម៉ែន និងមានជាតិទឹកច្រើន។សាឡាដអាហ្គូឡា ឬសាឡាដរ៉ូកែតមានរសជាតិហិរតិចៗ។ យើងឧស្សាហ៍ឃើញសាឡាដនេះនៅក្នុងម្ហូបអ៊ីតាលី និងនៅលើភីហ្សា។សាឡាដអែនដាយ ឬសាឡាដ Frisée ដុះជាគុម្ភមានស្លឹកវែងតូចៗ រាងក្រញាញ់ អាចមានរសជាតិល្វីងបន្តិច ហើយជាទូទៅយើងប្រើតុបតែងលើម្ហូប។សាឡាដជាបន្លែដែលមានកាឡូរីទាប និងផ្ទុកទៅដោយសារធាតុចិញ្ចឹមដូចជា៖សាឡាត់ទឹកកកមានសារធាតុចិញ្ចឹមតិចជាងគេក្នុងចំណោមសាឡាដទាំងអស់។ សាឡាដដែលមានស្លឹកពណ៌បៃតងកាន់តែចាស់កាន់តែមានសារធាតុចិញ្ចឹមច្រើន។ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet