ស្មានតែឋានសួគ៌ តាមពិតជាអាគារខ្ពស់កប់ពពក នៅប្រទេសមួយនេះសោះ

  • សុក្រ ១៤ មករា, ២០២២ ១៤:១០
ហ្វេសប៊ុក÷ កាលពីពេលថ្មីៗនេះ មហាជន និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់ បានផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបភាពពីលើអាកាសបង្ហាញពីទីក្រុងគុយវ៉ែត ដែលជារាជធានីនៃប្រទេសគុយវ៉ែត ដ៏អស្ចារ្យ ត្រូវបានគ្របដណ្តប់ដោយអ័ព្ទខ្លាំងក្នុងអំឡុងពេល ពេលចុះត្រជាក់ មើលមួយភ្លែតទៅស្មានតែជាវិមានក្នុងឋានសួគ៌ព្រេងនិទានតែម្តង។ជាក់ស្តែងនៅក្នុងរូបថតប៉ុន្មានសន្លឹកនោះ បានបង្ហាញពីទិដ្ឋភាពអាគារពាណិជ្ជកម្មខ្ពស់ៗស្កឹមស្កៃ កប់ពពក រំលេចដោយក្បូរក្បាច់រចនា និងទឹកដៃសំណង់ស្ថាបត្យកម្មដ៏ល្អវិចិត្រ ដែលបានបង្ហាញឲ្យឃើញពីការរីកចម្រើនរបស់ប្រទេសនេះតែម្តង។គួរបញ្ជាក់ផងដែរថា ប្រទេសគុយវ៉ែត ជាប្រទេសនាំចេញប្រេង និងឧស្ម័នធម្មជាតិដ៏ធំមួយលើលោក ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសនេះ មានការរីកចម្រើនគួរឲ្យស្ញើចសរសើរ៕ចង់ឃើញកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷
ទិដ្ឋភាពអាគារខ្ពស់កប់ពពកក្នុងប្រទេសគុយវ៉ែត
ទិដ្ឋភាពអាគារខ្ពស់កប់ពពកក្នុងប្រទេសគុយវ៉ែត
ទិដ្ឋភាពអាគារខ្ពស់កប់ពពកក្នុងប្រទេសគុយវ៉ែត
ទិដ្ឋភាពអាគារខ្ពស់កប់ពពកក្នុងប្រទេសគុយវ៉ែត