ចំណាយពេលច្រើនឆ្នាំ ប្រមូលសក់ធ្វើជាបាល់ ទីបំផុតជាងកាត់សក់រូបនេះ ធ្វើបានសម្រេចហើយ

អាមេរិក៖ បុរសជាជាងកាត់សក់ម្នាក់ ដែលមានមូលដ្ឋាននៅរដ្ឋ Ohio នៃសហរដ្ឋអាមេរិក បានចំណាយពេលប្រាំបួនឆ្នាំចុងក្រោយ ដើម្បីបង្កើតបាល់សក់មនុស្សដ៏ធំបំផុតរបស់ពិភពលោក ចេញពីសក់កាតពិតៗរបស់អតិថិជន។ជាក់ស្ដែង លោក Steve Warden ជាម្ចាស់ហាងកាត់សក់មួយឈ្មោះថា Blockers និងកាលពីឆ្នាំ២០១៣ គាត់បានតាំងចិត្តថា ចង់បំបែកកំណត់ពិភពលោកហ្គីនណេស ដែលលុះមកដល់ខែធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ គាត់ក៏បានសម្រេចគោលបំណងតែម្ដង ចំពោះបាល់សក់មនុស្ស។តួយ៉ាង បាល់សក់មនុស្សមានទម្ងន់១០២.១២គីឡូក្រាម ខណៈវាមានទម្ងន់ធ្ងន់ជាងម្ចាស់ជើងឯកមុនចំនួន២៥គីឡូក្រាម។ ហើយដោយសារតែដុំសក់របស់មនុស្ស ត្រូវបានបន្ថែមជាបន្ដបន្ទាប់ ដូច្នេះ វាត្រូវបានគេរំពឹងទុកថា នឹងបន្ដរីកធំនារយៈពេលជាច្រើនឆ្នាំខាងមុខទៀត ដែលធ្វើឲ្យអ្នកដទៃនឹងពិបាកបំបែកកំណត់ត្រាចាស់ផងដែរ។យ៉ាងណាមិញ ចំពោះការបំបែកត្រាពិភពលោក ជាងកាត់សក់ខាងលើ បានធ្វើវាឡើងពីការស្រលាញ់ សម្រាប់កូនៗ និងចៅៗក្នុងពេលអនាគត ហើយចង់ឲ្យគ្រប់គ្នាយល់ថា គំនិតឆ្កួតៗអាចក្លាយទៅជាអ្វីពិសេសមួយបាន ដោយមិនចាំបាច់ខ្វល់ខ្វាយពីការគិតរបស់អ្នកដទៃទេ៕ប្រភព: Odditycentralសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព