ខ្លាំងមែន! សិស្សស្រី២នាក់មកពីវិទ្យាល័យមួយនេះ ក្នុងខេត្តកណ្តាល ទទួលបាននិទ្ទេសA គ្រប់មុខ

  • សុក្រ ១៤ មករា, ២០២២ ១៥:០២
ខេត្តកណ្ដាល÷ ក្រោយរងចាំអស់រយៈពេលប្រមាណជា ២សប្ដាហ៍ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានបញ្ចប់ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវបានប្រកាស ដោយនៅក្នុងនោះសិស្សស្រី២នាក់ដែលមកពីវិទ្យាល័យស្អាង ឈ្មោះយិន សុខលាភ និងជេស សុិនឌី បានទទួលនិទ្ទេសA គ្រប់មុខវិជ្ជា។សូមរំលឹកដែរថាលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់មណ្ឌលរាជធានីភ្នំពេញនិងខេត្តកណ្ដាល នឹងត្រូវប្រកាសនៅថ្ងៃនេះ គឺនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២២ ហើយសម្រាប់មណ្ឌលនៅតាមខេត្តដទៃទៀត នឹងត្រូវប្រកាសនាព្រឹកថ្ងៃស្អែក៕
រូបភាព
រូបភាព