មិនដែលដឹងសោះ! អ្នកចាំទី Watford ថា Ronaldo ត្រូវបង់លុយខ្ទង់ប៉ុណ្ណេះពេលឲ្យអាវរបស់ខ្លួនទៅកីឡាករដទៃ

អង់គ្លេស៖ អ្នកចាំទីក្រុម Watford គឺ Ben Foster បាននិយាយថា ខ្សែប្រយុទ្ធ Cristiano Ronaldo អាចនឹងចាយប្រាក់ដល់ខ្ទង់ ៧៧០០០ ផោន(ស្មើនឹងប្រមាណ១០៥.៦៦៥ ដុល្លារ)ទៅលើអាវដែលគេបានប្ដូរឬផ្ដល់ឲ្យកីឡាករដទៃឬអ្នកគាំទ្រ។
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo
ទំនៀមទម្លាប់ដូរអាវគ្នារវាងកីឡាករម្នាក់និងម្នាក់ទៀតបានក្លាយជារឿងធម្មតាទៅហើយដោយជារឿយៗគេឃើញថា Ronaldo ចូលចិត្តប្ដូរអាវជាមួយកីឡាករដទៃឬប្រគល់វាឲ្យអ្នកគាំទ្រេជាដើម ប៉ុន្តែអ្វីដែលអ្នកគាំទ្រមិនបានដឹងគឺ គេត្រូវចំណាយលុយឲ្យក្លិបលើថ្លៃអាវនីមួយៗដែលបានឲ្យទៅអ្នកផ្សេង។
  ខ្សែប្រយុទ្ធ Cristiano Ronaldo 
  ខ្សែប្រយុទ្ធ Cristiano Ronaldo ជូន​​អាវទៅ​​​អ្នកគាំទ្រ
Ben Foster បាននិយាយថា៖Cristiano Ronaldo បានឲ្យអាវរបស់គេទៅអ្នកផ្សេងសឹងតែរាល់ការប្រកួត ប៉ុន្តែអ្នកប្រហែលជាមិនដឹងទេថាកីឡាករដូចពួកយើងគឺត្រូវបង់ប្រាក់លើថ្លៃអាវដែលពួកយើងឲ្យទៅអ្នកដទៃ។ គេ(Ronaldo) បានលេង១១០០ប្រកួតក្នុងអាជីពកន្លងមកនិងបានទទួលអាវ២ក្នុងមួយប្រកួតតែខ្ញុំមិនបាននិយាយថាគេបានឲ្យអាវទៅអ្នកផ្សេងរាល់ការប្រកួតទេ។ ប៉ុន្តែក្នុងចំណោម១១០០ប្រកួតនេះ គឺអ្នកអាចគិតថាគេឲ្យអាវមួយទៅអ្នកផ្សេងក្នុងមួយប្រកួត។ ដូច្នេះគឺ ១១០០ ប្រកួតអ៊ីចឹងហើយអ្នកសាកមើលតម្លៃអាវទៅមើល៍គឺ បើនៅ Manchester United គឺ១អាវថ្លៃ១០០ផោន។ តែកាលពីមុនវារាងថោកជាងនេះអាចខ្ទង់ ៥០-៦០ផោន ដូច្នេះជាមធ្យមគេត្រូវចាយប្រាក់ ៧០ ផោន អ៊ីចឹង ១១០០ គុណនឹង៧០ផោន វាស្មើនឹង ៧៧០០០ផោន។
អ្នកចាំទី Ben Foster