ប្រទេសអូស្ត្រាលី នឹងឡើងកម្តៅខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ រហូតដល់ ៥០.៧អង្សារសេ

  • សុក្រ ១៤ មករា, ២០២២ ១៥:៥០
អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី ត្រូវបានគេរាយការណ៍មកថា សីតុណ្ហភាព នឹងឡើងកម្តៅ ថ្ងៃក្តៅបំផុតរបស់ខ្លួនក្នុងកំណត់ត្រា បន្ទាប់ពីទីក្រុងឆ្នេរសមុទ្រដាច់ស្រយាលមួយ នឹងមានសីតុណ្ហភាពរហូតដល់ ៥០.៧ អង្សារសេ។ជាក់ស្តែង សីតុណ្ហភាពនៅ Onslow ភាគខាងលិចប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ បានបំបែកកំណត់ត្រាចាស់ ដែលបានកំណត់ កាលពីឆ្នាំ ក្នុងឆ្នាំ ១៩៦២ នៅប្រទេសអូស្ត្រាលី នៃភាគខាងត្បូងប្រទេស។តាមប្រភពដដែលបានបន្តទៀតថា វាកើតឡើង បន្ទាប់ពីប្រទេសអូស្ត្រាលី នៃភាគខាងលិច បានរាយការណ៍អំពីភ្លើងឆេះព្រៃដ៏ធំកាលពីខែមុន ដែលភ្លើងឆេះមួយនេះ នៅជិតតំបន់ទន្លេ Margaret បានឆាបឆេះលើផ្ទៃដីជាង ៦ពាន់ ហិកតា ថែមទាំងមានការបង្ខំឱ្យមានការជម្លៀសចេញទៀតផង។យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សីតុណ្ហភាពជាមធ្យមនៅ Onslow ៣៦ អង្សារសេតែប៉ុណ្ណោះ តែវាបានកើតឡើងស្ទើរតែគុណនឹងពីរទៅហើយ។ លើសពីនេះ ទីក្រុងពីរផ្សេងទៀត Mardie និង Roebourne អាចនឹងសីតុណ្ហភាពលើសពី ៥០ អង្សារសេដូច្នេះដែរ។តែទោះជាយ៉ាងណា អ្នកព្យាករណ៍អាកាសធាតុរបស់ BBC លោក Chris Fawkes បាននិយាយថា សីតុណ្ហភាពនឹងកើនឡើងបន្តិចនៅថ្ងៃសុក្រ ប៉ុន្តែនឹងចុះត្រជាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ជាក់ជាមិនខាន៕ប្រភព៖ BBCសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព