ថៃ គ្រោងនឹងទារថ្លៃការពារ ប្រមាណ៩ដុល្លារ ពីជនបរទេសក្នុងម្នាក់

  • សុក្រ ១៤ មករា, ២០២២ ១៥:៤៨
ថៃ៖ ក្នុងពេលថ្មីៗនេះ ក្រុមមន្ត្រីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃគ្រោងនឹងប្រមូលថ្លៃ ៣០០ បាត (៩ ដុល្លារ) ពីភ្ញៀវទេសចរបរទេសចាប់ពីខែមេសា ដើម្បីយកអភិវឌ្ឍន៍សោភ័ណភាព និងចំណាយទៅការធានារ៉ាប់រងគ្រោះថ្នាក់សម្រាប់ជនបរទេសដែលមិនអាចបង់ថ្លៃដោយខ្លួនឯងបាន។ដោយឡែក ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការធ្លាក់ចុះនៃវិស័យទេសចរណ៍ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ដោយមានអ្នកមកដល់ប្រហែល ២០០,០០០ នាក់កាលពីឆ្នាំមុន ដែលមានធ្លាក់ចុះយ៉ាងគំហុក ប្រសិនជាប្រៀបធៀបឆ្នាំ២០១៩ ដែលមានភ្ញៀវទេសចរប្រមាន៤០លាននាក់។តាមការបកស្រាយរបស់លោក Yuthasak Supasorn អភិបាល​អាជ្ញាធរ​ទេសចរណ៍​នៃ​ប្រទេស​ថៃ​បាន​ប្រាប់​ថា៖ ផ្នែកមួយនៃតម្លៃសេវ៉ានេះ ត្រូវ​យកមកប្រើ​ប្រាស់ដើម្បី​មើល​ថែ​ភ្ញៀវ​ទេសចរ
យើងធ្លាប់បានជួបប្រទះបញ្ហាមួយ នៅពេលការធានារ៉ាប់រងមិនមានតុល្យភាពគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរ ... ដែលនេះបានក្លាយជាបន្ទុករបស់យើងក្នុងការថែរក្សាពួកគេទៅវិញ
លោកបានមានប្រសាសន៍បន្ថែមទៀតថា មូលនិធិទាំងនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផងដែរ។ថ្លៃសេវាអាចប្រែប្រួលតាមតំបន់ ឬទីក្រុងក្នុងប្រទេសមួយ ឬត្រូវបង់លើវិស័យជាក់លាក់ដូចជាកន្លែងស្នាក់នៅជាដើម។ថ្លៃសេវាបន្ថែមទៅក្នុgតម្រូវការសម្រាប់ភ្ញៀវទេសចរបរទេសដែលចង់ចូលប្រទេសថៃ ដែលក្នុងនោះរួមមានការបង់ប្រាក់ជាមុនសម្រាប់ការធ្វើតេស្ត កូវិដ១៩ ការស្នាក់នៅក្នុងសណ្ឋាគារ ឬនៅដាច់ដោយឡែកពីគេ និងការធានារ៉ាប់រងជាមួយនឹងការព្យាបាលកូវីដ១៩ យ៉ាងតិច ៥០,០០០ ដុល្លារ។អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក Thanakorn Wangboonkongchana បាន​និយាយ​ថា តម្លៃ​ថ្មី​នេះ​នឹង​ត្រូវ​កំណត់​ជាមួយនឹងតម្លៃ​សំបុត្រ​យន្តហោះ និង​ជា​ផ្នែក​មួយ​នៃ​ផែនការ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​របស់​រដ្ឋាភិបាល។លោក Thanakorn បាននិយាយថាប្រទេសថៃរំពឹងថានឹងមានភ្ញៀវបរទេសពី ៥ ទៅ ១៥ លាននាក់នៅឆ្នាំនេះ អាស្រ័យលើគោលនយោបាយដែលមាននៅក្នុងទីផ្សារទេសចរណ៍សំខាន់ៗរបស់ខ្លួន។លោក​បាន​បន្ត​ថា វត្តមានរបស់ភ្ញៀវ​ទេសចរ​បរទេស​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក​ចំណូល​បាន ៨០០ ពាន់​លាន​បាត (២៣,៩៧ ពាន់​លាន​ដុល្លារ) ចូលក្នុងប្រទេសថៃនៅ​ឆ្នាំ​នេះ៕សូមចូលទស្សនារូបភាពខាងក្រោម៖