មិនមែនចេះតែចាក់ៗទេ! ស្នាមសាក់ច្រើនកន្លែងលើខ្លួន Selena Gomez សុទ្ធតែមានអត្ថន័យខុសៗគ្នា

បរទេស៖ ជាការពិត ការចាក់សាក់លើរាងកាយមិនមែនសុទ្ធតែអាចសំគាល់ថា បុគ្គលនោះជាមនុស្សកោងកាច ឬឈ្លើយនោះទេ ព្រោះបើនិយាយជារួមទៅ មនុស្សល្អឬអាក្រក់គេសំគាល់លើទង្វើនិងអត្តចរិតទៅវិញទេ មិនពាក់ព័ន្ធនឹងការចាក់សាក់ឡើយ។ មួយវិញទៀត ការចាក់សាក់ វាជាការនិយមចូលចិត្តរបស់យុវវ័យមិនថានៅបែកអឺរ៉ុប ឬអាស៊ី។ ហើយនៅពេលដែលពួកគេសម្រេចចិត្តចាក់សាក់ គឺគេសុទ្ធតែរកនឹកឃើញអត្ថន័យអ្វីមួយហើយ ទើបគេហ៊ានទៅធ្វើរឿងនេះ។ជាក់ស្ដែង ដូចជាតារាចម្រៀងស្រីដ៏មានឥទ្ធិពល Selena Gomez ជាដើម នាងក៏មានការនិយមចូលចិត្តការចាក់សាក់លើដងខ្លួនដែរ។ ហើយគិតចាប់តាំងពី ២០១២ រហូតមកទល់ពេលនេះ នាងបានចាក់សាក់បាន ១៦កន្លែងហើយលើរាងកាយ។ ហើយក្នុងនោះ ស្នាមសាក់នីមួយៗសុទ្ធតែមានភាពទាក់ទាញ និងមានបង្កប់អត្ថន័យល្អៗគួរឲ្យចាប់អារម្មណ៍៕ខាងក្រោមជាអត្ថន័យ និងស្នាមសាក់មួយចំនួនដែលមានលើខ្លួន Selena៖១.និមិត្តសញ្ញារូបតន្រ្តីលើកដៃស្ដាំកាលពីឆ្នាំ ២០១២ នៅពេលដែលនាងបានចូលរួមកម្មវិធីមួយនាងបានប្រាប់ថា រូបសាក់នេះមានន័យថា តន្ត្រីគឺជាឥទ្ធិពលដ៏ធំមួយនៅក្នុងជីវិតរបស់នាង។
Selena Gomez
២.លេខ ៧៦ (LXXVI) ជាលេខរ៉ូម៉ាំងនៅខាងក្រោយកសាក់នេះ ត្រូវបានគេសន្មត់ថា ជាថ្ងៃកំណើតរបស់ម្ដាយនាង ព្រោះម្ដាយនាងកើតក្នុងឆ្នាំ ១៩៧៦។
Selena Gomez
៣.រូបអក្សរ «God who strengthens me» នៅលើភ្លៅខាងស្ដាំគឺ​ជា​ការ​ដក​ស្រង់​ចេញ​ពី​វគ្គ​គម្ពីរ​ព្រះយេស៊ូ ដែល​នាង​ចូល​ចិត្តបំផុត។
Selena Gomez
៤.អក្សរ «G» លើកញ្ចឹងកក្រោយត្រចៀកតំណាងឲ្យឈ្មោះ Gracie ដែលជាប្អូនស្រីរបស់នាង។
Selena Gomez
៥.អក្សរ «Love Yourself First» សរសេរជាភាសាអារ៉ាប់នៅផ្នែកខាងលើខាងស្តាំនៃខ្នងកាលពីឆ្នាំ ២០១៤ នាងធ្លាប់បាននិយាយថា នាងចូលចិត្តវា ហើយចង់ចាក់សាក់បែបនេះយូរហើយ។
Selena Gomez
៦.អក្សរ «Sunshine» នៅលើប្រអប់ជើងស្ដាំSelena មិន​ដែល​និយាយ​អំពី​អត្ថន័យ​នៃ​ស្នាម​សាក់​នេះ​ទេ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៦ នាង​បាន​ហៅលោក​យាយ​របស់​នាង​ថា «ពន្លឺ​ថ្ងៃ​របស់​ខ្ញុំ» នៅ​លើ Twitter ដូច្នេះគេអាចសន្មត់ថា សាក់នេះចង់សំដៅលើយាយរបស់នាង។
Selena Gomez
៧.សញ្ញាក្បៀសលើ.កដៃនាងនិងមិត្តភក្ដិ​វាអាចមានន័យថា ជាចលនា​មួយ​ដែល​ជួយលើកទឹកចិត្ត និង​ការ​បង្ហាញ​ក្តី​សង្ឃឹម​សម្រាប់​អ្នក​ដែល​រង​គ្រោះដោយជំងឺបាត់ទឹកចិត្ត ព្រោះនៅ​ក្នុង​អក្សរសិល្ប៍ អ្នក​និពន្ធតែងតែ​ប្រើ​សញ្ញា​ក្បៀស​មិនមែនដើម្បី​​បញ្ចប់​ប្រយោគ​ទេ ប៉ុន្តែ​ដើម្បី​បន្ត​ទៅមុខ។
Selena Gomez
៨.ស្នាមសាក់ដ៏ធំលើភ្លៅឆ្វេងរូបសាក់នេះ នាងមិនដែលបង្ហាញពីអត្ថន័យទេ។
Selena Gomez
៩.ការ​រចនា​លេខ​នៅ​ខាង​លើ​កែង​ដៃ​ស្តាំអ្នក​គាំទ្រ​បាន​ក្រឡេក​មើល​ការ​រចនា​លេខ​នៅ​ខាង​លើ​កែង​ដៃ​ស្តាំ​របស់នាង ក្នុងបទចម្រៀងរបស់នាង ដូចជាបទ «Rare»​និងបទ «Ice cream» ជាដើម។ ហើយគេអាចសន្មត់ថាលេខទាំងនោះ ជាកាលបរិច្ឆេទនៃការចុះហត្ថលេខាព្រមព្រៀងដែលនាងទទួលបានការវះកាត់ប្ដូរក្រលៀនជាមួយ  Francia Raisa។ 
Selena Gomez
១០. ពាក្យ «Rare» ជាឈ្មោះអាល់ប៊ុមទោលរបស់នាងដែលចេញកាលពីឆ្នាំ ២០២០។
Selena Gomez
១១.ផ្កាកុលាបពណ៌ផ្កាឈូកដ៏ធំមួយនៅលើខ្នងផ្នែកខាងលើថ្មីៗនេះ នាងបាននិយាយថា «ខ្ញុំ និង Cara ជាមិត្តល្អបំផុត។ កាលខ្ញុំប្រហែលជាអាយុ ១៦ ឆ្នាំ នៅពេលដែលខ្ញុំបានជួប Cara នាងតែហៅខ្ញុំថា Rosebud ដូច្នេះវាជាឈ្មោះហៅក្រៅរបស់ខ្ញុំ។ ហើយខ្ញុំតែងតែចង់សាក់រូបផ្កាកុលាបបែបនេះ ហើយឥលូវនេះខ្ញុំទទួលបានវាហើយ ខ្ញុំស្រលាញ់វា»។
Selena Gomez
ប្រភព៖ insider.com