យល់ដឹង៖ វាជាការសប្បាយ ក្នុងការស្រមៃយើងម្នាក់ៗ ថាមានសមត្ថភាពដ៏អស្ចារ្យមួយ ដូចជាអាចហោះហើរបានគ្រប់ទីកន្លែង ដែលយើងចង់ទៅ។ តែជាអកុសល សមត្ថភាពទាំងនោះ មិនមានសម្រាប់មនុស្សយើងទេ។ ប៉ុន្តែមនុស្សយើងសុទ្ធតែមាន "ថាមពល" ដ៏អស្ចារ្យមួយចំនួនតាំងពីធម្មជាតិ ដែលធ្វើឲ្យយើងលេចធ្លោបំផុត។ ខាងក្រោមនេះនឹងបង្ហាញពី សមត្ថភាពដ៏អស្ចារ្យរបស់តារានិករនីមួយៗ ដែលអ្នកមិនបានដឹងពីមុនមក ៖
♈️ Aries (Mar 21 – Apr 19)ក្នុងនាមជា
Aries អ្នកមានភាពទាក់ទាញ និងរឹងមាំខ្លាំង។ អ្នកគឺជាអ្នកដឹកនាំ ដែលកើតពីធម្មជាតិ ប៉ុន្តែអ្នកមិនដែលប្រើអំណាចនេះ បំពានចំពោះនរណាម្នាក់ទេ។ មនុស្សមើលមកអ្នក ហើយតែងសរសើរអំពីមហិច្ឆតារបស់អ្នកជានិច្ច។
♉️ Taurus (Apr 20 – May 20)ពេលដែលអ្នកធ្វើអ្វីមួយ អ្នកមិនដែលងាកចេញពីវាឡើយ។ អ្នកធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា ពួកគេអាចពឹងផ្អែកលើអ្នកបាន ពេលដែលគេត្រូវការអ្នក។
Taurus ក៏មានមូលដ្ឋានច្បាស់លាស់ផងដែរ ដែលមានន័យថា អ្នកមានសមត្ថភាព ក្នុងការមើលពិភពលោកជាមួយនឹងកម្រិតនៃភាពប្រាកដនិយម ដែលមានភាពល្អបំផុត។
♊️ Gemini (May 21 – Jun 20)មនុស្ស
Gemini អាចទៅជាមួយគ្រប់លំហូរ ក្នុងស្ថានភាពណាមួយក៏ដោយ។ ការផ្លាស់ប្តូរភ្លាមៗ មិនធ្វើឲ្យចិត្តរបស់អ្នកញាប់ញ័រទេ តាមពិតអ្នកអាចរីកចម្រើនបានដោយឯកឯង ដោយសារសមត្ថភាពពិសេស ក្នុងការទាក់ទងជាមួយសង្គមរបស់អ្នក។
រូបតំនាង♋️ Cancer (Jun 21 – Jul 22)តារានិកររបស់អ្នក ពោរពេញទៅដោយល្បាយ នៃអារម្មណ៍គ្រប់ប្រភេទ។ នេះនាំឲ្យអ្នកមានការយល់ដឹង ដ៏មិនគួរឲ្យជឿ អំពីរបៀបដែលអ្នកដទៃមានអារម្មណ៍ នៅពេលប្រឈមមុខនឹងអារម្មណ៍ខ្លាំង (ទោះបីជាអ្នកមិនយល់ទាំងស្រុង ពីអារម្មណ៍របស់អ្នកក៏ដោយ)។អ្នកតែងតែជាអ្នកផ្តល់ស្មារបស់អ្នក ដល់មនុស្សគ្រប់គ្នាដែលត្រូវការវាជានិច្ច។
♌️ Leo (Jul 23 – Aug 22)មហាអំណាចរបស់អ្នក គឺភាពមិនភ័យខ្លាចរបស់អ្នក។ អ្នកប្រៀបដូចជាសត្វតោ ដែលក្លាហាន និងមានការការពារចំពោះអ្វី ឬមនុស្សដែលអ្នកស្រលាញ់។ មនុស្សគ្រប់គ្នាប្រាកដជាដឹង និងមិនហ៊ានទៅរញ៉េរញ៉ៃជាមួយមនុស្ស ដែលអ្នកចាប់អារម្មណ៍ឡើយ។
♍️ Virgo (Aug 23 – Sep 22)ក្នុងនាមជា
Virgo អ្នកយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះព័ត៌មានលម្អិត ដែលជាហេតុផល ដែលថាមពលរបស់អ្នក គឺជាសមត្ថភាពរបស់អ្នក ក្នុងការជួសជុលដោះស្រាយ នូវអ្វីៗទាំងអស់។ មិនថានោះជាបញ្ហាទំនាក់ទំនង ឬបញ្ហាក្នុងសង្គមផ្សេងៗទែ
Virgos តែងតែអាចពឹងពាក់ ដើម្បីធ្វើអ្វីមួយឲ្យរីកចម្រើនបាន។
រូបតំនាង♎️ Libra (Sep 23 – Oct 22)ក្នុងនាមជា
Libra អ្នកតែងខិតខំបំផុត ដើម្បីសន្តិភាព។ គំនិតនៃភាពអយុត្តិធម៌ ពិតជាទាក់ទាញអ្នកខ្លាំងណាស់ ដែលអ្នកនឹងធ្វើគ្រប់យ៉ាង ក្នុងអំណាចរបស់អ្នក ដើម្បីធ្វើឲ្យមានភាពត្រឹមត្រូវឡើងវិញ។ អ្នកគឺជាមនុស្សដែលមិនគិតតែពីខ្លួនឯងឡើយ ហើយតែងតែអាចដាក់អ្នកដទៃមុនជានិច្ច។
♏️ Scorpio (Oct 23 – Nov 21)មហាអំណាចដ៏អស្ចារ្យរបស់អ្នក គឺជាសមត្ថភាពរបស់អ្នក ក្នុងការទាក់ទាញមនុស្ស ឲ្យចូលមក ដោយសារតែធម្មជាតិ ដ៏អាថ៌កំបាំងរបស់អ្នក។អ្នកមានភាពសម្ងាត់អំពីរឿងជាច្រើន ហើយដូច្នេះ វាពិតជាគួរឲ្យទាក់ទាញអារម្មណ៍ ដល់មនុស្សគ្រប់គ្នា ដែលចង់ដឹងកាន់តែច្បាស់អំពីអ្នក។
♐️ Sagittarius (Nov 22 – Dec 21)ភាពចង់ដឹងចង់ឃើញរបស់អ្នក គឺពិតជាជំរុញអ្នកឲ្យចង់ធ្វើអ្វីមួយ ជានិច្ច។ នៅពេលអ្នកនិយាយអំពីក្តីសុបិនរបស់អ្នក និងដំណើរផ្សងព្រេង កាលពីអតីតកាលរបស់អ្នក អ្នកមានសមត្ថភាព ក្នុងការធ្វើឲ្យបេះដូងដ៏ទន់ខ្សោយរបស់អ្នក ចង់ដេញតាមចាប់ អ្វីមួយដែលអ្នកមិនធ្លាប់ស្គាល់ និងសម្រេចចាប់យកវាឲ្យបាន។
រូបតំនាង♑️ Capricorn (Dec 22 – Jan 19)Capricorn មានក្រមសីលធម៌ការងារដ៏ខ្លាំងក្លា ដែលពិតជាមិនធម្មតាឡើយ។ មហាអំណាចរបស់អ្នក គឺថាអ្នកអាចទទួលខុសត្រូវ លើកិច្ចការដែលបានផ្តល់ឲ្យ ហើយបំពេញវាឲ្យអស់ភ្លាមៗ ពីសមត្ថភាពរបស់អ្នក ដោយមិនឲ្យមានចន្លោះ ឬការពន្យារពេលឡើយ។
♒️ Aquarius (Jan 20 – Feb 18)ក្នុងនាមជា
Aquarius អ្នកមានសមត្ថភាព ដ៏មិនគួរឲ្យជឿ ក្នុងការបង្កើតឈ្មោះសម្រាប់ខ្លួនអ្នក គ្រប់ទីកន្លែងដែលអ្នកនៅ។ អ្នកដូចជាផ្កា
Dandelion មួយ ដែលអាចលូតលាស់ ហោះហើរបាន គ្រប់ទីកន្លែង ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
♓️ Pisces (Feb 19 – Mar 20)Pisces មានសមត្ថភាពដ៏ធំសម្បើម សម្រាប់ការអាណិតអាសូរដល់មនុស្សគ្រប់គ្នា។ អ្នកអាចដាក់ខ្លួនអ្នក នៅក្នុងទីកន្លែងជាមួយអ្នកដ៏ទៃ ហើយយល់ជាមួយនឹងអារម្មណ៍របស់ពួកគេយ៉ាងពិតប្រាកដ។ អ្នកធ្វើឲ្យមនុស្សមានអារម្មណ៍ថាសុវត្ថិភាព និងគ្មានការព្រួយបារម្ភពេលដែលនៅជុំវិញអ្នក។
ប្រភព: womenworking