កម្សាន្ត ៖ មិនមែនជារឿងអាថ៌កំបាំងទេ ដែល
BTS កំពុងបង្កើតធនាគារមួយផ្ទាល់ខ្លួន រវាងការលក់អាល់ប៊ុម ទំនិញដែលលក់ចេញ និងប្រព័ន្ធផ្សព្វផ្សាយដែលលក់ដាច់ ដូចជា
«7FATES: CHAKHO» ជាដើម ធ្វើឲ្យពួកគេក្លាយទៅជាសេដ្ឋីវ័យទាំងវ័យក្មេង។
BTSក្នុងនោះ មួយចំណែកធំនៃប្រាក់ចំណេញរបស់ក្រុម
សម្រាប់ឆ្នាំ ២០២១ បានមកពីការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារផ្សព្វផ្សាយផ្សេងទៀត ដែលកាលពីឆ្នាំមុន
BTS បានបន្តតួនាទីជាឯកអគ្គរដ្ឋទូត ម៉ាកយីហោសម្រាប់
Hyundai និង
Samsung ខណៈពេលដែល ចូលជាដៃគូថ្មីជាមួយម៉ាកធំៗដូចជា
McDonald's។ស្របគ្នានោះ
BTS រកបាន ៨.៥ លានដុល្លារ
ពីយុទ្ធនាការ
«The BTS Meal» ប៉ុន្តែនោះគ្រាន់តែជាចំនួនតិចតួចប៉ុណ្ណោះ
សម្រាប់កំពូលតារាទាំងនេះ ខណៈដែលសរុបមក
BTS រកបាន ៥៥.១ លានដុល្លារ
តាមរយៈការផ្សាយពាណិជ្ជកម្មក្នុងមួយឆ្នាំ។
BTSគួរបញ្ជាក់ផងដែរថា ពួកគេគឺជា
CF Kings ដែលរកចំណូលបានច្រើនជាងគេ
របស់ប្រទេសកូរ៉េ ប៉ុន្តែមិនមែនជាតារាល្បីតែម្នាក់គត់ ដែលរកបានប្រាក់ច្រើនតាមរយៈការផ្សាយពាណិជ្ជកម្មនោះទេក៏មានតារា
CF ផ្សេងទៀតរួមមានតារាសម្តែង
Jun
Ji Hyun រកបាន ១២.៩លានដុល្លា តារាសម្តែង
Park
Seo Joon រកបាន ៨.២លានដុល្លា និង
Jennie សមាជិកក្រុម
BLACKPINK រកបាន ៤.១លានដុល្លា៕
Jennie ប្រភព : Koreaboo