គេកំពុងវឹកវរ តែហ្វីលីពីន ​នឹង​បើក​ប្រទេសវិញ​ ទទួលស្វាគមន៍ ​អ្នក​ទេសចរ​ដែល​ចាក់​វ៉ាក់សាំងពេញលេញ

  • សុក្រ ២៨ មករា, ២០២២ ១៥:៥២
ម៉ានីល៖ ក្រុមមន្ត្រីបាននិយាយនៅថ្ងៃសុក្រ (ទី ២៨ មករា) ថា ប្រទេសហ្វីលីពីននឹងបើកឡើងវិញសម្រាប់អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញនៅថ្ងៃទី ១០ ខែកុម្ភៈ ហើយនឹងលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែកពីគេ នេះត្រូវបានដឹងថា វាជិតពីរឆ្នាំហើយ បន្ទាប់ពីបិទព្រំដែនរបស់ខ្លួនដើម្បីទប់ស្កាត់វីរុសនេះ។យ៉ាងណាមិញ ប្រតិបត្តិការមួយនេះ ភ្ញៀរទេសចរណ៍ អាចធ្វើដំណើរ នៅទូទាំងប្រជុំកោះដែលល្បីល្បាញដោយសារឆ្នេរសមុទ្រ និងកន្លែងមុជទឹក ជាច្រើនផ្សេងទៀត ដែលគេត្រូវបានដឹងថា ប្រទេសមួយនេះ សំបូរទៅដោយកោះ ស្អាតៗជាច្រើនកន្លែង។សេចក្តីប្រកាសកាលពីថ្ងៃសុក្រ អនុញ្ញាតឱ្យមានការធ្វើដំណើរឡើងវិញដោយគ្មានទិដ្ឋាការសម្រាប់ការទស្សនារយៈពេលខ្លីដោយជនជាតិមកពីប្រទេសចំនួន ១៥៧ ដែលនឹងមានដំណើរកម្សាន្តររីករាយ នឹងការចូលប្រទេសហ្វីលីពីន គ្រាន់តែតម្រូវ អ្នកទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ និងមានលិខិតបញ្ជាក់ អវិជ្ជមានសម្រាប់កូវីដ១៩  មុនពេលហោះហើរទៅកាន់ប្រទេសហ្វីលីពីនតែប៉ុណ្ណោះ៕ប្រភព៖ channelnewsasiaសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព