បរទេស៖ ប្រទេសចិនបានបិទតំបន់មួយ ជិតរដ្ឋធានីប៉េកាំងនៅថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីរកឃើញករណីឆ្លងជំងឺកូវីដ១៩មួយចំនួន
ប៉ុន្តែអាជ្ញាធរមិនបានប្រកាសជាសាធារណៈអំពីវិធានការរឹតបន្តឹងថ្មីនេះឡើយ។ នេះបើតាមប្រភពព័ត៌មាន
CNA។

យោងតាមមន្ត្រីប្រយុទ្ធប្រឆាំងជំងឺក្នុងតំបន់
បានបញ្ជាក់ថា តំបន់ដែលបិទខ្ទប់នោះ មានឈ្មោះថា Xiong'an ជាតំបន់សេដ្ឋកិច្ចថ្មីចម្ងាយ ១០០គីឡូម៉ែត្រភាគនិរតីនៃទីក្រុងប៉េកាំង។
ទន្ទឹមនេះ ប្រជាជនប្រហែល ១,២លាននាក់ ដែលរស់នៅក្នុងតំបន់ មិនត្រូវបានអនុញ្ញាតឱ្យចូល
ឬចាកចេញពីបរិវេណលំនៅដ្ឋានឡើយ។

គួរឱ្យដឹងដែរថា
ខណៈការអនុវត្តវិធានការបិទខ្ទប់ក្នុងប្រទេសចិនកាលពីពេលថ្មីៗកន្លងទៅ ត្រូវបានប្រកាសជាសាធារណៈ
និងរាយការណ៍យ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដោយឡែក ការរឹតបន្តឹងក្នុងតំបន់
Xiong'an ហាក់ដូចជាស្ងប់ស្ងាត់
និងគ្មានការប្រកាសជាសាធារណៈឡើយ ដែលបង្កឱ្យមានការភាន់ច្រឡំក្នុងចំណោមអ្នកស្រុកមួយចំនួននៃតំបន់នេះ៕