Sabay Post
WMD Technology
+855962860601
[email protected]
Menu
សង្គម
កីឡា
តារា & កម្សាន្ដ
មេរៀនជីវិត
បច្ចេកវិទ្យា
ប្លែកៗ
យល់ដឹង
យានជំនិះ
ប្រលោមលោក & អប់រំ
កូនស្រីតែ១គ្រាប់ តែ យុគ ចិន្តា មិនថ្មមឲ្យរៀន ចេញរកស៊ីទាំងនៅក្មេង
តារា & កម្សាន្ដ
សុក្រ ២៨ មករា, ២០២២ ១៥:៥០
ក-
ក
ក+
Share
Tweet
Share
រាជធានីភ្នំពេញ ៖
ពិតណាស់ ពិធីការិនី
យុគ ចិន្តា
ជាសិល្បការិនីសែនគម្រូនិងទទួលបាន ការគោរពស្រលាញ់ពេញចិត្ត ពីតារារួមទ្រនំទាំងចាស់ទាំងក្មេង និងបងប្អូនខ្មែរយ៉ាងច្រើន គិតមកដល់ពេលនេះ ជាង២០ឆ្នាំហើយ។ជាងនេះទៅទៀត អ្នកនាង
យុគ ចិន្តា
ត្រូវគេដឹងច្បាស់ថា ជាសេដ្ឋីលាក់មុខម្នាក់ផងដែរ មានដីច្រើនកន្លែងនិងជំនួញពេញក្នុងដៃ តែមិនធ្លាប់ក្អេងក្អាងឡើយ រីឯជីវិតគ្រួសារវិញ តារាស្រីជើងចាស់រូបនេះ មានកូនស្រីបណ្តូលចិត្តតែម្នាក់ប៉ុណ្ណោះ ផ្ទុយទៅវិញ មហាជនផ្ទុះការកោតសរសើរតារាស្រីរូបនេះ មិនបណ្តោយឲ្យកូនស្រីដេកស៊ីលើគំនរប្រាក់ ដែលចាយមិនអស់របស់គ្រួសារ បង្ហាត់បង្រៀនកូនរកស៊ីតាំងពីនៅវ័យត្រឹមតែ ១០ផ្លាយ។បើគិតមកដល់ពេលនេះ កូនស្រីពេញរូបពេញរាងវ័យ១៨ឆ្នាំហើយ តែមើលទៅ រកស៊ីខ្នាស់ខ្នែងណាស់ មិនត្រឹមជួយម្តាយ គ្រប់គ្រងភោជនីយដ្ឋាននោះឡើយ រូបនាងនៅឆ្លៀតLiveលក់លើបណ្តាញសង្គម ស្ទើរគ្រប់មុខ មិនថា គ្រឿងសម្អាង ខោអាវពីហាងអ្នកម៉ាក់ សម្ភារៈផ្ទះបាយ មានទាំងឆ្នាំង ខ្ទះ មិនខ្វាយខ្វល់ពី រឿងនាមខ្លួនតែម្នាក់របស់តារាខ្មែរល្បីឈ្មោះ មានទ្រព្យសម្បត្តិស្ទើរចាយមិនអស់នោះឡើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
អ្នកនាង យុគ ចិន្តា និងកូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព