បរទេស៖ គេហទំព័រ
Bloomberg បានរាយការណ៍ថាក្រុមហ៊ុន
Skims នៃយីហោខោអាវទ្រនាប់របស់
Kim Kardashian មានតម្លៃ ១.៦ ពាន់លានដុល្លារ បានឈានដល់តម្លៃរហូតដល់ ៣.២ ពាន់លានដុល្លារដែលកើនឡើងទ្វេដងនៃ ៩ ខែមុន កាលពីខែមេសា ឆ្នាំ ២០២១។ក្នុងនោះគេត្រូវបានឲ្យដឹងថា
Kardashian និងដៃគូអាជីវកម្ម
Grede នៅតែរក្សាភាគហ៊ុនដ៏ធំនៅក្នុង
Skims ដដែល ដែលសូមអរគុណដល់មនុស្ស ២៨៣ លាននាក់នៅលើ Instagram នាង បានធ្វើការលក់ ដ៏អស្ចារ្យក្នុងការផ្សព្វផ្សាយម៉ាកយីហោមួយនេះ ដោយគេដឹងថា Kardashian គឺជាម្ចាស់ភាគហ៊ុនធំជាងគេរបស់
Skims ដែលដើរតួយ៉ាងសំខាន់ក្នុងទីផ្សារ និងការរចនាម៉ូដផងដែរ។ទោះបីជាមានផលប៉ះពាល់នៃការរីករាលដាលនៃកូវីដ១៩ ក៏ដោយ
Skims នៅតែដំណើរការបានល្អ។ Bloomberg ក៏វាយតម្លៃថា ក្នុងវិស័យខោក្នុងរបស់ស្ត្រី Skims កំពុងព្យាយាមទាក់ទាញអតិថិជនជំនាន់ក្រោយជាមួយដៃគូប្រកួតប្រជែង Victoria's Secret ដូច្នេះដែរ៕
ប្រភព៖ https://zingnews.vn/សូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព