សុទ្ធតែត្រូវការខ្សែប្រយុទ្ធដូចគ្នា! Arsenal ពាក់មុខយក្សដាក់ Dortmund ក្នុងការដណ្ដើមយកតារាជួរមុខរបស់ Everton រូបនេះ

បរទេស៖ ក្លិបកាំភ្លើងធំ​ Arsenal ត្រូវបានគេរាយការណ៍មកថា កំពុងតាមប្រមាញ់រកខ្សែប្រយុទ្ធថ្មីមករួមក្រុម ខណៈតារាជួរមុខ ក្រុមស្ករគ្រាប់ Everton កីឡាករ Dominic Calvert-Lewin កំពុងស្ថិតក្នុងការពិចារណារបស់ក្លិបនៅទីក្រុងឡុងដ៍មួយនេះ។
យ៉ាងណាមិញ Arsenal ត្រូវប្រឈមនឹងការប្រជែងយក Calvert-Lewin ក៏ព្រោះតែក្លិបយក្សអាល្លឺម៉ង់ Borussia Dortmund ក៏កំពុងសម្លឹងមិនដាក់ភ្នែក ក្នុងការនាំយកជើងស៊ុតសញ្ជាតិអង់គ្លេសខាងលើ មកទុកជំនួសខ្សែប្រយុទ្ធ Erling Haaland ដែលអាចនឹងចាកចេញ នារដូវក្ដៅខាងមុខផងដែរ។
 Calvert-Lewin បានបាត់មុខពីទីលានច្រើប្រកួតនៅរដូវកាលនេះ ដោយសារតែជួបបញ្ហារបួសម្រាមជើង ដោយទើបតែវិលមកបង្ហាញខ្លួនលើទីលានវិញ​ក្នុងខែមករានេះប៉ុណ្ណោះ ក្នុងនោះគេចូលលេងបាន៣ប្រកួត ស៊ុតបាន៣គ្រាប់។
ទោះជាយ៉ាងណាក៏ដោយ Everton ទំនងមិនងាយដោះលែង Calvert-Lewin ក្នុងខែនេះនោះទេ ក៏ព្រោះតែក្លិបមួយនេះ កំពុងតែព្យាយាមរកពិន្ទុ ក្នុងលីគ ដើម្បីរក្សាកៅអីលេងនៅ Premier League ។គួររម្លឹកដែរថា អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួសតំណែងកីឡាករ Pierre-Emerick Aubameyang