យល់ដឹង៖ មនុស្សមានវិធីផ្សេងគ្នា ក្នុងការបង្ហាញពីអារម្មណ៍របស់ពួកគេ ចំពោះមនុស្សដ៏សំខាន់របស់ពួកគេ។ អ្នកធ្លាប់ឃើញពីរបៀបដែលអ្នក បង្ហាញសេចក្ដីស្រលាញ់របស់អ្នក ចំពោះនរណាម្នាក់ ដោយផ្អែកលើតារានិកររបស់អ្នក ប៉ុន្តែចុះយ៉ាងណាដែរ ចំពោះរបៀបដែលបុរសៗបង្ហាញសេចក្ដីស្រលាញ់របស់គាត់ចំពោះអ្នកវិញ?ខាងក្រោមនេះនឹងបង្ហាញពី របៀបដែលតារានិករប្រុសៗ បង្ហាញក្ដីស្រលាញ់ចំពោះអ្នក ៖
♈️ Aries (Mar 21 – Apr 19)បុរស
Aries អាចរឹងរូសបន្តិច។ ពួកគេគិតថាវិធីតែមួយគត់ដើម្បីទៅដល់កន្លែង ដែលពួកគេចង់ទៅគឺធ្វើវា ដោយខ្លួនឯង។ អ្នកប្រាកដជាដឹងថាតើ
Aries ស្រលាញ់អ្នកដែរឬទេ ប្រសិនបើគាត់រួមបញ្ចូលអ្នក នៅក្នុងដំណើរផ្សងព្រេងរបស់គាត់ ហើយប្រាប់អ្នកពីសេចក្តីប្រាថ្នារបស់គាត់។ វាបង្ហាញថាគាត់ទុកចិត្តអ្នកជាមួយនឹងបំណងប្រាថ្នា ដ៏ជ្រាលជ្រៅរបស់គាត់ ដែលជាអ្វីដែលគាត់នឹងមិនចែករំលែកជាមួយមនុស្សគ្រប់គ្នា ដែលគាត់បានជួបឡើយ។
♉️ Taurus (Apr 20 – May 20)សម្រាប់បុរស
Taurus ការផ្លាស់ប្តូរ មិនមែនជាអ្វីដែលពួកគេត្រូវតែទទួលយកនោះទេ។ ការពិតដែលគាត់ប្រថុយប្រថាននេះ ហើយបើកចំហឲ្យអ្នក គឺជាការបង្ហាញយ៉ាងច្បាស់ពីអារម្មណ៍របស់គាត់ចំពោះអ្នក។ វាមានន័យថា អ្នកធ្វើឲ្យគាត់មានផាសុកភាពគ្រប់គ្រាន់ដើម្បីទទួលយកការផ្លាស់ប្តូរនេះ។
♊️ Gemini (May 21 – Jun 20)សញ្ញាដែលប្រាប់អំពីអារម្មណ៍របស់បុរស
Gemini គឺថាតើអ្នករក្សា ការយកចិត្តទុកដាក់របស់គាត់បានល្អប៉ុណ្ណា ដោយសារធម្មជាតិរួសរាយ ពួកគេចូលចិត្តរសាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដើម្បីស្វែងរកអ្វីដែលថ្មី និងគួរឲ្យរំភើបជាងនេះ។ ប្រសិនបើភ្នែករបស់គាត់ មិនដែលងាកចេញពីអ្នក ហើយអ្នកចាប់យកចំណាប់អារម្មណ៍របស់គាត់ អ្នកដឹងថាអ្នកបានទទួលគាត់ហើយ។
រូបតំនាង♋️ Cancer (Jun 21 – Jul 22)ដូចទៅនឹងស្ត្រី
Cancer ដែរ បុរស
Cancer មានអារម្មណ៍បើកចំហយ៉ាងខ្លាំង។ ពួកគេមិនមានបញ្ហា ក្នុងការប្រាប់ពិភពលោក អំពីអារម្មណ៍របស់ពួកគេនោះទេ។ នេះអាចរួមបញ្ចូលការបង្ហាញ ជាសាធារណៈជាច្រើន នៃការស្រលាញ់បស់ពួកគេចំពោះអ្នក។
♌️ Leo (Jul 23 – Aug 22)បុរស
Leo មានទំនោរចង់បង្ហាញ ពីអារម្មណ៍របស់ពួកគេច្រើន។ អ្នកនឹងដឹងថាបុរស
Leo ស្រលាញ់អ្នកដោយសារតែគាត់នឹងផ្តល់អំណោយ ដែលគ្មានទីបញ្ចប់ដល់អ្នក និងចាត់ទុកអ្នកដូចជាម្ចាស់ក្សត្រីរបស់គាត់អញ្ចឹង។
♍️ Virgo (Aug 23 – Sep 22)បុរស
Virgo ប្រហែលមិនដឹងថាត្រូវចេញមកនិយាយ ស្រលាញ់អ្នកភ្លាមៗយ៉ាងម៉េចទេ។ អ្នកនឹងចាប់ផ្តើមដឹងពីអារម្មណ៍ពិតរបស់គាត់ នៅក្នុងរឿងតូចតាចដែលគាត់ធ្វើ។ គាត់នឹងផ្តល់ជំនួយ ទៅអ្នកគ្រប់ពេលដែលអ្នកត្រូវការវា មិនថាវាជាអ្វីដែលត្រូវដោះស្រាយនៅក្នុងផ្ទះ ឬជួយអ្នកធ្វើការឆ្លងកាត់បញ្ហាលំបាកនោះទេ។
រូបតំនាង♎️ Libra (Sep 23 – Oct 22)អ្នកនឹងដឹងភ្លាមៗនៅពេលដែលបុរស
Libra ស្រលាញ់អ្នក។ នៅពេលដែលបុរស
Libra ធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេនឹងផ្តោតថាមពលទាំងអស់ របស់ពួកគេមកលើអ្នក។ គាត់នឹងប្រាកដថា នឹងត្រូវសរសើរអ្នក ដោយចៃដន្យពេញមួយថ្ងៃ ដើម្បីរំលឹកអ្នកថា គាត់យកចិត្តទុកដាក់នឹងអ្នក។
♏️ Scorpio (Oct 23 – Nov 21)ស្នេហារបស់
Scorpio គឺខ្លាំងក្លាណាស់។ ពួកគេអាចមានការលំបាក ក្នុងការបើកចិត្តឲ្យទូលាយចំពោះអ្នកដទៃ ប៉ុន្តែនៅពេលដែលពួកគេធ្វើ អ្នកនឹងកាន់កាប់បេះដូងរបស់ពួកគេនៅក្នុងដៃរបស់អ្នក។ បុរស
Scorpio បង្ហាញពីសេចក្តីស្រលាញ់របស់ពួកគេ ដោយជឿជាក់លើអ្នកទាំងស្រុង។ គ្រាន់តែធ្វើឲ្យប្រាកដថា អ្នកមិនធ្វើឲ្យខូចការជឿទុកចិត្តនោះទេ វាជាការភ័យខ្លាចដ៏ជ្រៅបំផុតរបស់ពួកគេ ក្នុងការមាននរណាម្នាក់ធ្វើដូច្នេះ។
♐️ Sagittarius (Nov 22 – Dec 21)បុរស
Sagittarius នឹងធ្វើឲ្យអ្នកសើច រហូតដល់អ្នកចេញទឹកភ្នែក គាត់ដឹងថាអ្នកជាអ្នកគាំទ្រលេខមួយរបស់គាត់។ គាត់នឹងបង្ហាញអ្នកថា គាត់ស្រលាញ់អ្នក ដោយដាក់សុភមង្គលរបស់អ្នក និងការសប្បាយរបស់អ្នក លើសពីអ្វីៗផ្សេងទៀតទាំងអស់។
រូបតំនាង♑️ Capricorn (Dec 22 – Jan 19)បុរស
Capricorn មិនមានលក្ខណៈមនោសញ្ចេតនាខ្លាំងទេ។ គាត់មានអារម្មណ៍យ៉ាងជ្រាលជ្រៅ ប៉ុន្តែក៏មានហេតុផលខ្ពស់ផងដែរ។ គាត់ប្រហែលជាមិនបង្ហាញសេចក្តីស្រលាញ់របស់គាត់ តាមរយៈអំណោយតិចតួចទេ គាត់នឹងបង្ហាញអ្នកក្នុងសកម្មភាពរបស់គាត់ច្រើនជាង។ រាល់កិច្ចការដែលគាត់ធ្វើ នឹងជាប្រយោជន៍របស់អ្នក។
♒️ Aquarius (Jan 20 – Feb 18)បុរស
Aquarius ក៏ដូចជាស្ត្រី
Aquarius ដែលតែងតែចូលចិត្តធ្វើរឿងផ្ទាល់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើគាត់ពិតជាស្រលាញ់អ្នក អ្នកនឹងអាចចាប់យកភាពទន់ភ្លន់ និងអ្វីដែលគាត់មិនបង្ហាញដល់នរណាម្នាក់ ចេញមកក្រៅបាន។ វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ ដោយមើលឃើញថាគាត់នឹងមិនបង្ហាញវា ដល់មនុស្សភាគច្រើននោះទេ។
♓️ Pisces (Feb 19 – Mar 20)វាងាយស្រួលណាស់ ក្នុងការប្រាប់ថាតើបុរស
Pisces ស្រលាញ់អ្នកដែរឬទេ។ គាត់នឹងស្ញប់ស្ញែងយ៉ាងខ្លាំង ចំពោះអ្វីដែលអ្នកធ្វើ។ដោយសារតែធម្មជាតិប្រកបដោយមេត្តា និងច្នៃប្រឌិតរបស់គាត់ គាត់នឹងស្វែងរកវិធីថ្មីៗ និងគួរឲ្យចាប់អារម្មណ៍ជារៀងរាល់ថ្ងៃ ដើម្បីបង្ហាញថាគាត់ស្រលាញ់អ្នក។
ប្រភព: womenworking