នេះជារឿងរ៉ាវក្រុម​ T-ara បង្កេីតក្រុម​ល្បី រហូតស្ទើរបាត់មុខឈឹង សល់សមាជិកត្រឹម៤នាក់ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ជាការពិតណាស់ បើសិនយើងថយពេលវេលាទៅរំឮកការចងចាំចាស់ៗកាលពីអំឡុងឆ្នាំ ២០០៩ ដល់ ២០១០ជាង ប្រិយមិត្តដែលនិយមគាំទ្រក្រុមតារាចម្រៀងកូរ៉េប្រាកដជានៅតែចាំ និងស្គាល់ក្រុម T-ara។ ដោយនៅពេលនោះ បទចម្រៀងនីមួយៗរបស់ក្រុមដ៏មានឥទ្ធិពលមួយនេះ សុទ្ធតែទទួលបានការគាំទ្រច្រើនខ្លាំងពីបណ្ដាហ្វេនៗនៅស្ទើរគ្រប់ប្រទេស ដូចជាបទ «Roly Poly» «Day by Day» ជាដើម។
T-ara កាលនៅសមាជិក ៧នាក់
T-ara នៅសល់សមាជិក ៦នាក់ ឆ្នាំ ២០១៤
ទន្ទឹម​នឹងទទួលបានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំកាន់តែខ្លាំង យើងសង្កេតឃើញថា នៅអំឡុងឆ្នាំ ២០១៧ និង ២០១៨ ក្រុមដ៏ល្បីមួយនេះចាប់ផ្ដើមធ្លាក់ការគាំទ្រម្ដងបន្តិចៗ ហើយក៏មិនសូវចេញមុខតាមឆាកតន្រ្តីនានា ព្រោះតែមានបញ្ហាផ្ទៃក្នុងនៅក្នុងក្រុម ហើយសមាជិកមួយចំនួនក៏ចាប់ផ្ដើមបញ្ចប់កុងត្រាពីផលិតកម្មរួចចាកចេញពីក្រុមជាបន្តបន្ទាប់រហូតសល់តែ ៤នាក់ប៉ុណ្ណោះនាពេលបច្ចុប្បន្ន។ជាមួយគ្នានេះ ទោះបីជា ជាច្រើនឆ្នាំមុន ក្រុមចម្រៀងមួយនេះស្ទើរតែបាត់មុខឈឹងធ្វើឲ្យហ្វេនៗមានការនឹករឮកច្រើនយ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០២១ សមាជិកទាំង៤នាក់ដែលនៅសល់ ក៏បានធ្វើការត្រលប់មកវិញជាមួយបទ «Tiki Taka» ធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តខ្លាំងផងដែរ បើទោះបីជាក្រុមដែលធ្លាប់តែមានសមាជិក ៦នាក់មិនអាចវិលមកជុំគ្នាវិញក៏ដោយ។យ៉ាងណាមិញ សម្រាប់រឿងរ៉ាវនៅពីក្រោយភាពជោគជ័យ និងការបាត់បង់សមាជិកម្ដងមួយៗនៃក្រុម T-ara នេះ បើសិនប្រិយមិត្តចង់ជ្រាបយ៉ាងលម្អិតសូមទស្សនាវីដេអូបកស្រាយក្នុងវីដេអូខាងក្រោម៖ប្រភព៖ Jason Phou
T-ara បច្ចុប្បន្ន
T-ara បច្ចុប្បន្ន