ខ្ញីកាន់តែចាស់ កាន់តែហិល! Hyun Bin និង Lee Min Ho ជាប់ងារជាតារាកូរ៉េ ល្បីនៅក្រៅប្រទេស

សេអ៊ូល៖ ការពីថ្មីៗនេះ តាមប្រភព នៃការស្ទង់មតិបានបង្ហាញថាតារាសម្តែង Lee Min Ho បានជាប់ចំណាត់ថ្នាក់លេខ ១ ខណៈដែលតារាសម្តែង Hyun Bin ជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីតារាកូរ៉េល្បី ៗ មានប្រជាប្រិយភាពក្រៅប្រទេស។នេះបើតាម ការលទ្ធផលស្ទង់មតិបង្ហាញថា Hyun Bin តែងតែមានកន្លែងពិសេសនៅក្នុងបេះដូងអ្នកគាំទ្របរទេស ជានិច្ច ទោះបីជារូបលោក មានអាយុ ៤០ ឆ្នាំ និងមានរៀបការហើយក៏ដោយ ខណៈដែលតារាប្រុសក្មេងៗជាច្រើន តែងតែលេចមុខមាត់ថ្មីក្តី។ ជាមួយគ្នានេះដែរ Lee Min Ho មានអាយុតិចជាង Hyun Bin ដល់ទៅ ៥ ឆ្នាំ គឺជាមុខមាត់ដ៏ពេញនិយមរបស់អ្នកគាំទ្រកូរ៉េជាច្រើនឆ្នាំមកហើយ ហេតុដូច្នេះគ្មានអ្វីសង្ស័យដែលតារាប្រុសឈរនៅកំពូលតារាង ដែលតាមពីក្រោយ តារាសម្តែង Gong Yoo តារាសម្តែងស្រី Song Hye Kyo ក៏ដូចជា Song Joong Ki ជាដើម៕ប្រភព៖ https://ngoisao.net/សូមទស្សនារូបភាពខាងក្រោម៖
Hyun Bin
Lee Min Ho