តើញ៉ាំច្រើនជ្រុលប៉ះពាល់សុខភាពក្រពះពោះវៀនកូនយ៉ាងណា?

ការញុំាច្រើនជ្រុលមិនត្រឹមតែធ្វើឱ្យកុមារធាត់លើសគីឡូទេ តែអាចបណ្តាល​ឱ្យកុមារ​មានបញ្ហា​ប្រព័ន្ធ​រំលាយអាហារទៀតផង។ តើការញុំាច្រើន​ជ្រុលប៉ះពាល់ដល់​សុខភាពក្រពះពោះវៀន​របស់កុមារ​យ៉ាង​ណា?លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖ពេលកុមារ​ញ៉ាំ​ច្រើន​ជ្រុល ​​ក្រពះ​របស់អាអូននឹងរីក​ធំជាង​ទំហំ​ធម្មតា​​ដើម្បី​សម្រប​តាម​បរិមាណ​អាហារ​​។ ពេលក្រពះរីកធំ សរីរាង្គ​ផ្សេង​ទៀតៗដែលនៅជិតៗនឹងត្រូវក្រពះ​រុញច្រានចេញពីទីតាំង​ ដែលអាច​ធ្វើ​ឱ្យ​អាអូន​មិនស្រួលក្នុងពោះ។ពេលអាអូនញុំាអាហារច្រើនពេក ក្រពះនឹងបញ្ចេញខ្យល់ច្រើនដែលធ្វើ​ឱ្យ​អាអូនហើមពោះ និង​តឹងពោះ​ពិបាកទ្រាំ។ដើម្បីបំបែកអាហារ ក្រពះផលិតអាស៊ីដ hydrochloric ។ នៅពេលកុមារញ៉ាំច្រើនជ្រុល ក្រពះ​អាអូន​នឹងពោរពេញទៅដោយអាហារដែលធ្វើឱ្យអាស៊ីដ​ក្រពះច្រាល់ចូលទៅក្នុងបំពង់អាហារ និងបណ្តាល​ឱ្យអាអូនក្រហាយទ្រូង។ ជាពិសេស ប្រសិនបើអាអូនញុំាអាហារដែលមានជាតិខ្លាញ់ច្រើនដូចជា ភីហ្សា ឈីស​ ឬបឺហ្គឺជាដើម។ការញុំាំច្រើនជ្រុល ជាពិសេសអាហារដែលមិនល្អចំពោះសុខភាពដូចជា អាហារ​ហ្វាសហ្វូត​អាច​បង្កើន​បន្ទុក​ដល់ប្រព័ន្ធរំលាយអាហារ ព្រោះបរិមាណ​អង់ស៊ីមសម្រាប់រំលាយអាហារមានកំណត់។ ដូច្នេះ​ប្រសិនបើបរិមាណអាហារដែលកូនញុំាច្រើន ក្រពះពោះវៀន​នឹងត្រូវការពេល​យូរ​ដើម្បី​រំលាយ​អាហារ។យូរៗទៅនឹងបណ្តាលឱ្យដំណើរការរំលាយអាហារប្រែទៅជាយឺតដែលមាន​ន័យថា អាហារដែលអាអូនញ៉ាំនឹងស្ថិតនៅក្នុងក្រពះពោះវៀនយូរ ហើយអាចបំប្លែង​ទៅជាជាតិខ្លាញ់ដែល​ធ្វើ​ឱ្យ​នធាត់។ការញុំាច្រើនជ្រុលធ្វើឱ្យក្រពះពោះវៀនកូនមានបញ្ហា ដូច្នេះដើម្បីឱ្យក្រពះពោះវៀនកូនមានសុខភាពល្អ ម៉ាក់ប៉ាគួរឱ្យអាអូនញុំាបន្លែ និងផ្លែឈើ​ដែល​សម្បូរ​ជាតិ​សរសៃឱ្យបានច្រើន ព្រោះជាតិសរសៃអាចជួយឱ្យអាអូនឆ្អែតបានយូរ និងអាច​កាត់​បន្ថយ​ការញុំា​ញឹក​ញាប់ ឬច្រើន។កុមារដែលញុំាច្រើនជ្រុលអាចមានបញ្ហាក្រពះពោះវៀនដូចជា៖ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet