បាត់បង់ស្មារតីដោយសារជំងឺទឹកនោមផ្អែម មានរោគសញ្ញាអ្វីខ្លះ?​

ជំងឺ​ទឹក​នោម​ផ្អែម បាន​ក្លាយ​ជា​កង្វល់​ដ៏​ធំធេង​នៅ​ទូទាំង​ពិភពលោក​ ដោយ​សារ​តែ​កំណើន​យ៉ាង​ឆាប់​រហ័ស​នៃ​​ការ​កើត​ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ​។ ពិត​ណាស់​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​ចំពោះ​សុខភាព​ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​នេះ​។ ការ​គ្រប់គ្រង​ទម្ងន់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​ការ​ត្រួតពិនិត្យ​អវយវៈ​ជា​ប្រចាំ​​ មាន​សារសំខាន់​ណាស់​​ចំពោះ​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ពិសេស​ ដើម្បី​ការពារ​ខ្លួន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​មួយ​ គឺ​​ការ​បាត់បង់​ស្មារតី​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម​ ឬ Diabetic coma ​តែ​ម្ដង​។ជាក់​ស្ដែង ការ​បាត់បង់​ស្មារតី​ដោយ​សារ​តែ​ជំងឺ​ទឹក​នោម​ផ្អែម​ ជា​ផលវិបាក​មួយ​ដែល​គំរាមកំហែង​ដល់​អាយុ​ជីវិត។ ប្រសិនបើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ពេក​​ ឬ​​ទាប​ពេក​​ នោះ​នឹង​អាច​បាត់បង់​ស្មារតី​​​ ដែល​មិន​ដឹង​ខ្លួនយូរ​ ឬ​មិន​មាន​រំញ៉ោច​ទៅ​នឹង​ធាយុ​បង្ករំញ៉ោច​ជា​ដើម ហើយ​បើ​ទុក​មិន​ព្យាបាល អ្នក​ជំងឺអាច​នឹង​បាត់​បង់​ជីវិត​។​មុន​ពេល​កើត​មាន​អាការៈ​មួយ​នេះ អ្នក​ជំងឺ​អាច​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​​​ ឬ​ទាប​ជ្រុល​ ហើយ​អ្នក​ដែល​មាន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ អាច​មាន​រោគសញ្ញា​ខាង​ក្រោម​នេះ៖ចំណែក​អ្នក​ដែល​មាន​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ជ្រុល​ អាច​កើត​មាន​អាការៈ​អស់​កម្លាំង ញ័រ​ខ្លួន​ប្រាណ អន្ទះអន្ទែង ខ្សោយ​ និង​ថប់​បារម្ភ​។ បន្ថែម​ពី​នេះ អ្នក​ជំងឺ​ក៏​អាច​​ពិបាក​ក្នុង​ការ​និយាយ​ស្ដី ភ័ន្តភាំង វិល​មុខ​ ឬ​ធេងធោង ចង្អោរ​ និង​ឃ្លាន​ជាដើម។​យើង​អាច​ការពារ​ខ្លួន​ពី​ការ​បាត់បង់​ស្មារតី​ដោយ​សារ​ជំងឺ​ទឹក​នោម​ផ្អែម ដោយ​ការ​អនុវត្ត​តិចនិក​មួយ​ចំនួន​ ដើម្បី​រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​​ក្នុង​កម្រិត​មួយ​​សមស្រប​ រួម​មាន​៖ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet