បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋី Elon Musk បាននិយាយថា រូបលោក ចង់ធ្វើការជួបជាមួយ នឹងជនជាតិចិនម្នាក់ ដែលគេអះអាងថាមាន មុខមាត់ដូចរូបលោក ប្រសិនបើបុរសនោះ ពិតជាមានមែននោះ។ជាក់ស្តែង តាមរយៈ Twitter របស់លោក Musk បានលេចចែកចាយ នៅលើការបង្ហោះ ជាមួយនឹងខ្លឹមសារដូច្នេះថា៖ខ្ញុំចង់ជួបបុរសម្នាក់នេះ (ប្រសិនបើគាត់ពិត)" ។ “ពិបាកនឹងប្រាប់ថាមានណាស់ ព្រោះទុកចិត្តមិនបាន ព្រោះតែកម្មវិធី Deepfake សព្វថ្ងៃនេះ”។យ៉ាងណាមិញ ព្រោះតែ បុរសនោះមានស្រដៀងទៅនឹង Musk អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចិនមួយចំនួនមានការសង្ស័យ ដោយវាជាវីដេអូដែលប្រើ Deepfake ដែលជាប្រភេទកម្មវិធី ដែលអាចកែប្រែមុខមនុស្សនៅក្នុងវីដេអូ ដើម្បីឱ្យពួកគេមើលទៅដូចអ្នកដ៏ទៃបាន។ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ជាច្រើនមានការរីករាយចំពោះភាពស្រដៀងគ្នានេះ ដោយបង្ហាញពីក្តីរំភើបចំពោះបំណងការចង់ជួបគ្នារបស់លោក Musk ជាមួយ បុរសជនជាតិចិននោះ បើសិនបុរសមានមានមុខដូចលោក មានពិតមែន៕
ប្រភព៖ https://nextshark.com/សូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព