Lamborghini តែងតាំង​ប្រធាន​ផ្នែក​ទីផ្សារ និង PR ថ្មី​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក!

សិង្ហបុរី៖ Automobili Lamborghini ប្រកាសពីប្រធាន ផ្នែកទីផ្សារ និង PR ថ្មីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ឥឡូវនេះ Tricia Tan គឺជាអ្នកទទួលខុសត្រូវក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារ និងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។បញ្ចប់ថ្នាក់បរិញ្ញាបត្រសិល្បៈផ្នែកសេដ្ឋកិច្ច និងភាសាចិន ពីសាកលវិទ្យាល័យជាតិសិង្ហបុរី Tricia មានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីផ្នែកទំនាក់ទំនង និងអតិថិជននៅក្នុងវិស័យប្រណីតភាព។ នាងចូលរួមជាមួយក្រុមហ៊ុន Lamborghini ជាមួយនឹងបទពិសោធន៍ជាង ១៥ ឆ្នាំក្នុងផ្នែកលក់រាយ និងទីផ្សារផលិតផល ព្រមទាំងម៉ាកយីហោសាជីវកម្ម និងការទំនាក់ទំនងចម្រុះរាប់ចាប់ពីផ្នែក Fashion គ្រឿងអលង្ការលំដាប់ខ្ពស់ រហូតដល់ការតុបតែងគេហដ្ឋានប្រណីត និងគ្រឿងក្រអូប ដែលនាងបានជំរុញឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងភាពមើលឃើញម៉ាកយីហោ និងវត្តមាន រួមទាំងការលក់ផងដែរ នៅក្នុងទីផ្សារអាស៊ីប៉ាស៊ីហ្វិកផ្សេងៗ។
Francesco Scardaoni នាយកប្រចាំតំបន់នៃក្រុមហ៊ុន Automobili Lamborghini ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអត្ថាធិប្បាយថា៖យើងសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗ និងដំណើរការលក់ដាច់បំផុតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកាលពីឆ្នាំមុន ដោយសារផលប័ត្រ ផលិតផលដ៏គួរឱ្យរំភើបរបស់យើង ក៏ដូចជាការទំនាក់ទំនងរវាង​ម៉ាក និងផលិតផលសកម្ម ដើម្បីចូលរួមជាមួយអតិថិជន និងប្រព័ន្ធផ្សព្វផ្សាយរបស់យើង។ ជាមួយនឹងការតែងតាំងប្រធានផ្នែកទីផ្សារ និង PR ថ្មីសម្រាប់អាស៊ីប៉ាស៊ីហ្វិក យើងមានទំនុកចិត្តថា Tricia នឹងជំរុញ ម៉ាក Lamborghini ទៅកាន់កម្រិតបន្ទាប់ តាមរយៈគំនិតផ្តួចផ្តើមទីផ្សារ និងទំនាក់ទំនងដែលមានឥទ្ធិពលនៅក្នុងតំបន់៕[English Below]Lamborghini Appoints New Head of Marketing and PR for Asia PacificSingapore, 12 May 2022 – Automobili Lamborghini announces the new Head of Marketing and PR in Asia Pacific region. Tricia Tan is now responsible for leading the Marketing and Communications efforts in the Asia Pacific region. Holding a Bachelor of Arts majoring in Economics and Chinese Language from National University of Singapore, Tricia brings a deep-rooted understanding of communications and customers in the luxury sector. She joins Lamborghini with more than fifteen years of experience in retail and product marketing as well as corporate branding and communications from a diverse background ranging from fashion and fine jewelry to luxury home décor and fragrances where she drove  significant growth in brand visibility and presence including sales in the various Asia Pacific markets. Francesco Scardaoni, Region Director of Automobili Lamborghini in Asia Pacific, commented: “We have achieved significant milestones and record-breaking sales performances across Asia Pacific region last year thanks to our exciting product portfolio as well as the active brand and product communications to engage with our customers and media.  With the appointment of the new Head of Marketing and PR for Asia Pacific, we are confident that Tricia will drive the Lamborghini brand to the next level through impactful Marketing and Communication initiatives in the region.”Photos and videos: media.lamborghini.comInformation on Automobili Lamborghini: www.lamborghini.com