នេះជារូបភាពប្រហោងខ្មៅដំបូងគេ នៅចំណុចកណ្ដាលកាឡាក់ស៊ីមីលគីវ៉េ ដែលមនុស្សជាតិថតបាន

បរទេស៖ នេះគឺជាប្រហោងខ្មៅដ៏ធំសម្បើម ដែលរស់នៅចំកណ្ដាលនៃកាឡាក់ស៊ីរបស់យើង ដែលត្រូវបានគេថតបានជាលើកដំបូង។ ដោយត្រូវបានគេហៅថា Sagittarius A អង្គអវកាសមួយនេះមានម៉ាស៤លានដងនៃព្រះអាទិត្យរបស់យើង។ អ្វីដែលអ្នកឃើញនេះគឺជាតំបន់ងងឹតកណ្ដាល ដែលរន្ធនេះស្ថិតនៅ ព័ទ្ធជុំវិញដោយពន្លឺដែលចេញមកពីឧស្ម័នកម្ដៅខ្លាំង ដែលជំរុញកម្លាំងទំនាញដ៏សម្បើម។ តាមមាត្រដ្ឋាន កងរង្វង់នេះគឺប្រហែលទំហំនៃគន្លងរបស់ភពពុធ វិលជុំវិញព្រះអាទិត្យ ហើយវាមានមុខកាត់ប្រហែល៦០លានគីឡូម៉ែត្រ។ ជាសំណាងល្អ ប្រហោងខ្មៅនេះគឺស្ថិតនៅសែនឆ្ងាយខ្លាំងណាស់ពីពួកយើង ប្រហែល២៦,០០០ឆ្នាំពន្លឺ ដូច្នេះគ្មានលទ្ធភាពដែលពួកយើងអាចឈានទៅដល់គ្រោះថ្នាក់ណាមួយឡើយ។ រូបភាពនេះត្រូវបានផលិតឡើងដោយក្រុមអន្តរជាតិមួយក្រុម Event Horizon Telescope (EHT) collaboration។ វាជារូបភាពទីពីររបស់ពួកគេ បន្ទាប់ពីបានចេញផ្សាយកាលពីឆ្នាំ២០១៩ នូវរូបភាពប្រហោងខ្មៅដ៏ធំនៅចំណុចកណ្ដាលនៃកាឡាក់ស៊ីមួយ ហៅថា Messier 87 ឬ M87។ សាស្ត្រាចារ្យ Heino Falcke ដែលស្ថិតនៅពីក្រោយគម្រោង EHT បាននិយាយថា៖ «ប៉ុន្តែរូបភាពថ្មីនេះគឺពិសេស ព្រោះវាជាប្រហោងខ្មៅដ៏ធំសម្បើមរបស់យើង»៕
ប្រហោងខ្មៅនៅចំណុចកណ្ដាលនៃកាឡាក់ស៊ីរបស់យើង
ប្រភព: BBC