ឥណ្ឌា៖ ប្ដីប្រពន្ធជនជាតិឥណ្ឌាចូលនិវត្តន៍មួយគូ
កំពុងនាំកូនប្រុសតែមួយគត់របស់ខ្លួន រួមទាំងកូនប្រសារស្រី ទៅកាន់តុលារការ
សម្រាប់ប្ដឹ.ង.ទារប្រាក់ចំនួន
៥០លានរ៉ូពី (ប្រមាណ
៦៤៦,០០០ដុល្លារអាមេរិក) ខណៈពួកគាត់បានអះអាងថា
កូនប្រុសបានបរាជ័យក្នុងការបង្កើតចៅឲ្យពួកគាត់
ដែលធ្វើឲ្យពួកគាត់មានការឈឺចាប់ជាខ្លាំង។តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក
Sajneev Prasad អាយុ៦១ឆ្នាំ និងប្រពន្ធ បានរៀបចំពិធីរៀបការឲ្យកូនប្រុសតាំងពីឆ្នាំ២០១៦ម៉្លេះ
និងបានបញ្ជូនកូនប្រុស រួមទាំងកូនប្រសារស្រី
ឲ្យធ្វើដំណើរទៅកាន់ប្រទេសថៃសម្រាប់ក្រេបទឹកឃ្មុំ ដើម្បីបង្កើនបរិយាកាសល្អ
ក្នុងការបង្កើតអ្នកជំនាន់ក្រោយ។ ហើយដាច់ខាត កូនប្រុសរបស់គាត់ និងកូនប្រសារស្រី
ត្រូវមានកូនក្នុងរយៈពេល១ឆ្នាំ បើមិនអីចឹង នឹងត្រូវបង់ប្រាក់ជូនពួកគាត់ទាំងពីរ។តួយ៉ាង បុរសជាកូនប្រុស ត្រូវបានបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក ដោយចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់របស់ឪពុកម្ដាយ
និងបានវិលត្រឡប់មកកាន់ប្រទេសឥណ្ឌាវិញ ក្នុងឆ្នាំ២០០៧។ ហើយចាប់តាំងពីពេលនោះមក
បុរសជាកូនប្រុស បានធ្វើជាអ្នកបើកយន្តហោះក្នុងប្រទេសឥណ្ឌាផងដែរ។បន្ថែមពីនេះទៀត ឪពុកម្ដាយ បានជូនអំណោយដល់កូនប្រុស និងកូនប្រសារស្រី
នូវរថយន្ដប្រភេទម៉ាក
Audi មួយគ្រឿង ក្នុងតម្លៃប្រមាណ
៧៦,៨៨៣ដុល្លារអាមេរិក
និងចំណាយសម្រាប់ពិធីមង្គលការដ៏ប្រណីតនៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំមួយកន្លែង។
ហើយពួកគាត់ បានគិតថាចាប់តាំងពីកូនប្រុសកើតមក ពួកគាត់បានចំណាយអស់ទឹកប្រាក់ចំនួន
២៥លានរ៉ូពី
(ប្រមាណ
៣២៣,០០០ដុល្លារអាមេរិក)
និងចង់បានទឹកប្រាក់ចំនួន
២៥លានរ៉ូពីផ្សេងទៀត ចំពោះការខកចិត្តរបស់ពួកគាត់
ដូច្នេះសរុបទាំងអស់
៥០លានរ៉ូពី។ទន្ទឹមនឹងនេះ ឪពុកម្ដាយបាននិយាយថា ពួកគាត់ទាំងពីរនាក់ នឹងឈឺ.ចា.ប់.ខ្លាំងមែនទែន ប្រសិនបើស្លា.ប់.ទៅបាត់ ទាំងដែលមិនទាន់បានឃើញមុខចៅ។
ប្រសិនបើមានចៅម្នាក់ យ៉ាងហោចណាស់ពួកគាត់នឹងចំណាយពេលវេលាជាមួយ ហើយការ.ឈឺ.ចា.ប់នឹងអាចទ្រាំបាន។
ឥឡូវនេះ ពួកគាត់ត្រូវការប្រាក់ជាខ្លាំង ព្រោះជួបការលំបាកផ្នែកហិរញ្ញវត្ថុ
និងបានខ្ចីប្រាក់សម្រាប់សាងសង់ផ្ទះផងដែរ។យ៉ាងណាមិញ ពាក្យប.ណ្ដឹ.ងនេះ នឹងត្រូវលើកយកសម្រាប់សវនាការដោយតុលាការនៅភាគខាងជើងប្រទេសឥណ្ឌានាថ្ងៃទី១៧
ខែឧសភា ឆ្នាំ២០២២ខាងមុខ៕
ប្រភព: Daily Mailសូមទស្សនារូបភាពខាងក្រោម៖
ឪពុកម្ដាយទាំងពីរ
ឪពុកម្ដាយទាំងពីរ
កូនកំលោះ និងកូនក្រមុំ (នៅកណ្ដាលទាំងពីរនាក់)