ហត់ណាស់ហើយ! បងប្អូនប្រុស ប្រើរទេះអូ.ស.ម្ដាយចេញពីពេ.ទ្យ ទៅផ្ទះចម្ងាយ៣៦គីឡូម៉ែត្រ

ចិន៖ កាលពីចុងខែមេសា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ បងប្អូនប្រុសចំនួនពីរនាក់ មកពីខេត្ត Shandong ភាគខាងកើតនៃប្រទេសចិន បានឆ្លងកាត់ទុ.ក្ខ.លំ.បាកជាមួយគ្នាយ៉ាងខ្លាំង ដើម្បីជួយនាំយកម្ដាយត្រឡប់ទៅកាន់ផ្ទះវិញ។ នេះបើយោងតាមប្រភពសារព័ត៌មាន SCMP ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ជាក់ស្ដែង ម្ដាយរបស់លោក Liu Bo និងលោក Liu Guang មានអាយុ៨៦ឆ្នាំ និងមានជំងឺប្រចាំកាយ (មិនបញ្ជាក់) ដែលទើបទទួលបានការ.វះ.កាត់រួច។ ហើយមុនពេលទៅដល់មន្ទីរពេទ្យ ម្ដាយរបស់ពួកគាត់ បានធ្វើដំណើរដោយរថយន្ដ ដែលបណ្ដាលឲ្យ.ក្អួ.ត.រហូតដល់.ក្អួ.ត.ចេញឈាមផងដែរ ខណៈម្ដាយមានអាការពុលរថយន្ដ ដូច្នេះមិនអាចធ្វើដំណើរលើរថយន្ដ ឬរ៉ឺម៉កបានឡើយ។តួយ៉ាង ពួកគាត់ទាំងពីរ បានពិភាក្សាគ្នា និងព្យាយាមធ្វើយ៉ាងណាក៏ដោយ ឲ្យម្ដាយត្រឡប់ទៅផ្ទះវិញដោយមិនមានការឈឺ.ចា.ប់។ ហើយទីបំផុត ពួកគាត់បាននឹកឃើញដល់រទេះមួយនៅទីធ្លាផ្ទះពូរបស់ពួកគាត់ ដោយយកក្រណាត់ក្រាលពីលើរទេះ និងបាំងថ្ងៃកុំឲ្យចាំងសម្រាប់ម្ដាយផងដែរ។ក្រោយពីលេចឮដំណឹងទាំងនេះរួចមក មានសមាជិកគ្រួសារ និងសាច់ញាតិដទៃទៀត បានចូលរួមចំណែកជួយ ហើយបងប្អូនប្រុសទាំងពីរ បានចែកវេនគ្នាអូសរទេះ ដោយអូសជាគូៗ និងអូសរយៈចម្ងាយ២ ទៅ៣គីឡូម៉ែត្រម្ដង។យ៉ាងណាមិញ នាអំឡុងពេលធ្វើដំណើរទាំងហត់នឿយ ម្ដាយរបស់ពួកគាត់ទាំងពីរ តែងតែប្រាប់ឲ្យពួកគាត់សម្រាកផងដែរ ហើយចុងក្រោយ ការធ្វើដំណើរត្រូវបានបញ្ចប់ត្រឹមរយៈពេល៧ម៉ោង៕ប្រភព: South China Morning Postសូមទស្សនារូបភាពខាងក្រោម៖
រូបភាព
រូបភាព
រូបភាព