អ៊ីតាលី៖ ក្លិបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាមានអាទិភាពខ្ពស់ក្នុងការចុះកុងត្រាយក ខ្សែបម្រើ Paul Pogba ពីក្លិប Manchester United ។ខ្សែបម្រើ Paul Pogba
Pogba នឹងចាកចេញពីទឹកដី Old Trafford ដោយគ្មានតម្លៃខ្លួននៅដំណាច់រដូវកាលនេះ បន្ទាប់ពីបដិសេធមិនបន្តកុងត្រាថ្មីដែលបិសាចក្រហមស្នើជូន។ខ្សែបម្រើ Paul Pogba
ក្នុងនោះដែរក្លិប Juventus,Paris Saint-Germain និង Real Madrid សុទ្ធតែកំពុងចង់បានកីឡាករសញ្ជាតិបារាំងនេះទាំងអស់ ប៉ុន្តែ Pogba ទំនងជាទៅចូលរួមជាមួយ Juventus ជាអតីតក្លិបដែលគេធ្លាប់ចំណាយពេល៤រដូវកាលស្នាក់នៅទីនោះ។ខ្សែបម្រើ Paul Pogba
ភាគីលោក Max Allegri នឹងផ្ដល់ប្រាក់ឈ្នួលដល់គេចំនួន ៨លានផោន(ស្មើនឹងប្រមាណ ៩.៧ លានដុល្លារ)ក្នុងមួយឆ្នាំ ព្រមជាមួយប្រាក់លើកទឹកចិត្តផ្សេងទៀត នេះបើយោងតាមសារព័ត៌មាន The Mirror ៕ខ្សែបម្រើ Paul Pogba